Connect with us

ព័ត៌មានជាតិ

បំណែក​គណបក្ស “សង្គ្រោះ​ជាតិ” មួយ​ក្រុម​ទៀត ​ចេញ​បង្កើត​គណបក្ស​ថ្មី​

បានផុស

នៅ

អតីតថ្នាក់ដឹកនាំ និងសកម្មជន​ នៃអតីតគណបក្សសសង្រ្គោះជាតិមួយក្រុមទៀត បាន​ចេញទៅបង្កើត​គណបក្សមួយទៀត ដែលមាន​​​​​ឈ្មោះថា “គណបក្ស​កម្ពុជា​និយម”​ ហើយ​គណបក្ស​នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ​ អនុញ្ញាត​ឱ្យ​បង្កើតរួចហើយ តែនៅមាន​​​​បែបបទ ​និង​​លក្ខ​ខណ្ឌ​មួយ​ចំនួនទៀត ​ដែលត្រូវបំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងមហាផ្ទៃ តាមរយៈលិខិត​មួយ​ច្បាប់​​ចុះ​ថ្ងៃទី​​២៣ ខែកក្កដា ឆ្នាំ២០២១ ដែលផ្ញើជូន​លោក អូក អ៊ី តំណាង​ស្ថាបនិក​គណ​ក្ស​កម្ពុជា​និយមថា ​​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​ បាន​​សម្រេច​អនុញ្ញាត​​ឱ្យ​​បង្កើត​ “គណបក្សកម្ពុជា​និយម”​ ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​​ជាបន្តបន្ទាប់​នាពេលខាមុខ​។

គណបក្សកម្ពុជា​និយម ​​សរសេរជាអក្សរកាត់ “ប.ក” និងមានអាសយដ្ឋាននៅបុរីពិភពថ្មី កួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លិខិត​របស់​សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ដើម្បី​​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​​​ដោយ​​ស្រប​ច្បាប់ ក្នុងរយៈពេល១៨០​ថ្ងៃ បន្ទាប់ពី​បាន​បង្កើត​រួចហើយ គណបក្ស​នេះត្រូវ​រៀបចំ​បែបបទ ​និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ​ស្របទៅតាមមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ទាក់ទងការបង្កើតគណបក្សថ្មីនេះ “កម្ពុជាថ្មី​” នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោក អូក អ៊ី  ដែលជាតំណាង​ស្ថាបនិក​គណ​ក្ស​កម្ពុជា​និយម​បាននៅឡើយទេ ប៉ុន្តែយោងតាមប្រភពមួយ​ចំនួន​បាន​អះអាងថា ​​ស្ថាបនិក​​គណ​ក្ស​កម្ពុជា​និយម​​ឈ្មោះ អូក អ៊ី គឺជាអតីតយុវជន និងជា​សកម្មជន​ នៃអតីត​គណបក្សសង្គ្រោះជាតិ ហើយ​ជាក្រុមមនុស្សរបស់​លោក យ៉ែម បុញ្ញប្ញទ្ធិ តំណាងរាស្រ្តមណ្ឌលព្រៃវែង​​ នៃអតីតគណបក្សសង្រ្គោះជាតិ​។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ​មាន​អតីតមន្ត្រី​ជាន់ខ្ពស់ ក៏ដូចជាអតីតថ្នាក់ដឹកនាំ ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​២៤​នាក់​ហើយ ត្រូវបាន​ព្រះមហាក្សត្រ​​ និងប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​ឱ្យ​ធ្វើ​នយោបាយ​​ឡើងវិញ ក្រោយពី​អ្នក​ទាំងនោះ ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បានសម្រេច​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

​រហូតមក​ដល់ពេល​នេះ ​មាន​គណបក្ស​នយោបាយ​ចំនួន៦​ហើយ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន “គណបក្សឆន្ទៈខ្មែរ” របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ “គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ “គណបក្សខ្មែរស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា “គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និង​លោក អ៊ូ ច័ន្ទរ័ត្ន “គណបក្សបេះដូងជាតិ” ដែលត្រូវបានគេអះអាងថា ជារបស់​លោក ថាច់ សេដ្ឋា និង​ “គណបក្ស​កម្ពុជា​និយម”​ នេះ៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម