ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាប់ឱ្យលោក សៀម ភ្លុក បំពេញបែបបទសុំចុះបញ្ជីឱ្យបានត្រឹមត្រូវ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឱ្យលោក សៀម ភ្លុកតំណាងស្ថាបនិក “គណបក្សបេះដូងជាតិ” បំពេញបែបបទសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឱ្យបានត្រឹមត្រូវ ដោយសារពាក្យសុំចុះបញ្ជីរបស់គណបក្សនេះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ហើយមិនបានភ្ជាប់ឯកសារផ្សេងៗ។

លិខិតចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលជម្រាបជូនលោក សៀម ភ្លុក បានបញ្ជាក់ថា សំណុំឯកសារសុំចុះបញ្ជីរបស់ គណបក្សបេះដូងជាតិ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយសារពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួន។
ឯកសារទាំងនោះ រួមមាន៖ ១. សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន ២. គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់កណបក្ស ៣. ជីវប្រវត្តិសង្ខេបរបស់ប្រធាន ឬស្ថាបនិក ចំនួន ៣នាក់យ៉ាងតិច។ ទន្ទឹមនឹងនេះ លក្ខន្តិកៈរបស់ គណបក្សបេះដូងជាតិ បានកំណត់កាលបរិច្ឆេទ នៃការបង្កើតគណបក្ស គឺជាន់លើថ្ងៃបុណ្យទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា និងបានចែងនូវខ្លឹមសារចំណុចសំខាន់ៗ មានលក្ខណៈច្របូកច្របល់ ដោយរៀបចំឡើងពុំស្របតាមបញ្ញត្តិមាត្រា១០ និងមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងមានកំហុសអក្ខរាវិរុទ្ធជាច្រើនផងដែរ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តម្រូវឱ្យ គណបក្សបេះដូងជាតិ ត្រូវធ្វើការកែសម្រួលខ្លឹមសារចំណុចសំខាន់ៗ នៃលក្ខន្តិកៈរបស់គណបក្ស ព្រមទាំងត្រូវបំពេញបន្ថែមនូវសំណុំឯកសារជូនមកក្រសួងមហាផ្ទៃវិញ យ៉ាងយូរក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ។
សូមបញ្ជាក់ថា “គណបក្សបេះដូងជាតិ” ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលសរសេរជាអក្សរកាត់ “គ.ប.ជ” មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ តំណាងគណបក្សនេះ បានយកលិខិតស្នើសុំចុះបញ្ជីគណបក្សនយោបាយ ដាក់ជូនក្រសួងមហាផ្ទៃផងដែរ ដើម្បីមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របតាមច្បាប់៕
អត្ថបទ៖ កោះកែវ


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ