ព័ត៌មានជាតិ
មេខ្យល់ ២នាក់លួចនាំពលករចេញទៅប្រទេសថៃខុសច្បាប់ ត្រូវយោធាឃាត់ខ្លួន
បន្ទាយមានជ័យ ៖ កម្លាំងការពារ វរសេនាតូច៩១១ កម្លាំងប៉ុស្តិ៍បឹងសាគូ សហការជាមួយកម្លាំងយោធាកងពល៥១បានធ្វើការឃាត់ខ្លួន មេខ្យល់បាន២នាក់បម្រុងនាំពលករទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ នៅវេលាម៉ោង៤.២៥ទៀបភ្លឺ ចូលថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុចខាងមុខកាស៊ីណូDNA ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ បានប្រាប់ឲ្យដឹងថា មេខ្យល់ទាំង២នាក់១ឈ្មោះ ឡូញ ឡែម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះ សាន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីសមត្ថកិច្ចចំរុះឃាត់ខ្លួនធ្វើការសួរនាំនិងធ្វើការត្រួតពិនិត្យ ឃើញមានទូរសព្ទដៃ១គ្រឿង មានសារជាសម្លេងឆ្លើយឆ្លងគ្នា ចាំទទួលមនុស្សនៅខាងក្រោយផ្សារឡុងក្លឿប្រទេសថៃ និងមានម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ផលិតឆ្នាំ2019 ពណ៌ខ្មៅ គ្មានស្លាកលេខ។
ដោយយោងតាមបញ្ជារបស់លោកមេបញ្ជាការរង ទទួលទិសឲ្យនាំជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង បញ្ជូនទៅទីបញ្ជាការវរសេនាតូច៩១១ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕
ដោយ ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច