ព័ត៌មានជាតិ
JICA មិនត្រឹមតែជួយកសាង ប្រព័ន្ធលូបង្ហូរទឹក ការពារទឹកជំនន់ ប៉ុណ្ណោះទេ តែកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរទឹកចូលទន្លេ
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) មិនត្រឹមតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រពន្ធលូបង្ហូរទឹក ដែលកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែចៃការនូវបានកសាងនៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់អោយក្លាយជាទឹកស្អាតមុននឹងបង្ហូរទឹកចូលទៅក្នុងទន្លេថែមទៀត។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកបានជួបសម្ដែងការគួរសមជាមួយលោក ស៊ូហ្កាណូ យូអុីឈី ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អណត្តិ(JICA ) និងលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) នៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី ២៣វិច្ឆិកានេះ ។

លោក ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អណត្តិ(JICA ) ដែលបានជួយដល់រាជធានីភ្នំពេញ ជាក់ស្តែងដូចជាការកសាងនូវប្រព័ន្ធបង្ហូរទឹក ការផ្ដល់រថយន្តក្រុងសាធារណៈការបំពាក់នូវកាមេរ៉ាសុវត្ថិភាព ជាមួយនឹងការផ្ដល់នូវបច្ចេកទេសផ្សេងៗទៀត ។ មកដល់ពេលនេះ jica បានជួយរាជធានីភ្នំពេញលើគម្រោងការពារទឹកជំនន់ជំហានទី៤ហើយ ដោយក្នុងគម្រោងជំហានទី៤នេះ jicaបាននិងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ។

លោកសង្ឃឹមថា គម្រោងទាំងពីរនេះនឹងកាត់បន្ថយបានយ៉ាងធំលើការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌទាំងពីរនេះ។ ជាក់ស្តែង ក្នុងគម្រោងការពារទឹកជំនន់ជំហានទី៣ ដែលអង្គការចៃកាបានធ្វើឡើងនៅក្នុងខណ្ឌ៧មករា ឃើញថាគម្រោងនេះទទួលបានជោគជ័យ ដោយកាត់បន្ថយបាននូវការលិចលង់យ៉ាងធំនៅខណ្ឌ៧មករា។ ជាងនេះទៀត ចៃកា បានកសាងអាងប្រតិកម្មទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងទន្លេថែមទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេពិសេសប្រជាពលរដ្ឋដែលរស់នៅខេត្តកណ្ដាល មិនទទួលរងនូវប៉ះពាល់ដោយទឹកកខ្វក់នេះ។

លោកឃួង ស្រេងក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមសហការជាមួយលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនគ្រប់ពេលវេលា ហើយ លោកសង្ឃឹមថា កិច្ចប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញនិងអង្គការ jica នឹងកាន់តែល្អប្រសើរមួយកំរិតថែមទៀត។

លោក ស៊ូហ្កាណូ យូអុីឈី ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបញ្ចប់អាណត្តិ jica បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងអាណត្តិជាង៣ឆ្នាំដែលលោកបានបំពេញការងារនៅរាជធានីភ្នំពេញ jica បានជួយរាជធានីភ្នំពេញច្រើន ដូចការបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ការកសាងនូវប្រព័ន្ធបណ្ដាញលូជាដើម ហើយក្នុងពេលនេះ jicaបាននិងកំពុងធ្វើសកម្មភាពដាក់លូបង្ហូរទឹកខ្នាតធំនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ ។ គម្រោងនេះក៏បានឈានទៅរកភាពជោគជ័យមួយទៀតដែរ។ ជាទិសដៅរបស់ jica និងផ្ដល់បច្ចេកទេសទៅលើការគ្រប់គ្រងប្រព័ន្ធចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ការគ្រប់គ្រងប្រព័ន្ធលូបង្ហូរទឹក គម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញការរៀបចំ នគររូបនីយកម្មដែនដី ប្រព័ន្ធដឹកជញ្ជូនជាដើម។ ទោះបីលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញក៏ពិតមែន តែលោកនៅតែបន្តជួយរាជធានីភ្នំពេញ បន្ថែមទៀត តាមរយៈលោកស្រីកាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕
ដោយ ៖ ស្រីរ័ត្ន






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ