Connect with us

ព័ត៌មានជាតិ

ការបោះឆ្នោតលើកទី១ ជ្រើស រើសក្រុមប្រឹក្សាក្រុងបូកគោ នឹងចាប់ផ្ដើមនៅថ្ងៃនេះ

បានផុស

នៅ

ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី​២៥ ខែ​កក្កដា ឆ្នាំ២០២១នេះ។ សម្រាប់ការបោះឆ្នោតនេះ មានគណបក្សនយោ​បាយចំនួន៤ ចូលរួមប្រកួតប្រជែង រួមមា​ន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, និងគណបក្សសញ្ជាតិកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីជូន​ដំណឹ​ង ដោយបានបញ្ជាក់ថា គ.ជ.ប​ នឹងធ្វើការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស​ក្រុម​ប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធផ្សព្វផ្សាយដូចជា៖

-ទូរទស្សន៍ជាតិកម្ពុជា

-វិទ្យុជាតិកម្ពុជា

-គេហទំព័រ គ.ជ.ប www.nec.gov.kh

-កម្មវិធីទូរស័ព្ទដៃ (App) “CamNec News”

-Facebook Page: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត – National Election Committee

– Channel Youtube គ.ជ.ប៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម