Connect with us

ព័ត៌មានជាតិ

គ.ជ.ប ៖​ ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូក គោ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបោះឆ្នោតលើក​ទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១​នេះ។ សម្រាប់ការបោះឆ្នោតនេះ មានគណបក្សនយោ​បាយចំនួន៤ ចូលរួមប្រកួតប្រជែង រួមមា​ន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, និងគណបក្សសញ្ជាតិកម្ពុជា។  

តាម គ.ជ.ប ការិយាល័យបោះឆ្នោត បានចាប់ផ្ដើមបើក នៅវេលាម៉ោង៧ និង០០នាទីព្រឹក តាមការគ្រោងទុក។ ក្នុងនោះ គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោត នៅវេលាម៉ោង៧ និង៤១នាទីព្រឹក ថ្ងៃដដែល បន្ទាប់ពីអ្នកបោះឆ្នោត ចំនួន១៧រូប ដែលជាសមាជិកក្រុមប្រឹក្សា សង្កាត់បឹងទូក សង្កាត់ព្រែកត្នោត និង​សង្កាត់កោះតូច បានចូលទៅបោះឆ្នោតរួចរាល់។

ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យ រាប់សន្លឹកឆ្នោតបានអនុវត្ត នីតិវិធីនៃការរាប់សន្លឹក​ឆ្នោត នៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង៨ និង០៨នាទី​ព្រឹក ថ្ងៃដដែល ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមានការឃ្លាំមើល ពីភ្នាក់ងារគណបក្សនយោ​បាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។

នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោតបានការសរុប ចំនួន១៧ ពុំមានសន្លឹកឆ្នោតមិ​នបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ។ គ.ជ.ប បានបញ្ជាក់ថា ដំណើរការ នៃការបោះឆ្នោតលើកទី១ ដើម្បី​ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម