Connect with us

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបទីតាំងរុករករ៉ែ ខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនមនុស្ស ៦នាក់

បានផុស

នៅ

(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ជា សុភក្រ្ត ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់ មួយកន្លែងរកឃើញម៉ាស៊ីនខួង ចំនួន៣គ្រឿង និងឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់។

សេចក្ដីរាយការណ៍បឋម ពីភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា ទីតាំងរ៉ែខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើ បានធ្វើឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ចំណុចត្រពាំងធំ ភូមិអន្លង់ស្វាយ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ទីតាំងរ៉ែខុសច្បាប់ខាងលើ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា បានលួចលាក់ដាក់ម៉ាស៊ីនខួង ដើម្បីយករ៉ែ បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវដឹង ទើបឈានដល់ការរុករកឃើញ ម៉ាស៊ីនខួង(រ៉ែ) ចំនួន៣គ្រឿង និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់។

កម្លាំងអាវុធហត្ថ បានបញ្ជាក់បន្ថែមថា ពេលនេះកំពុងតែបន្តរុករកម៉ាស៊ីនខួង និងសម្ភារៈបម្រើឲ្យបទល្មើសខុសច្បាប់បន្ថែមទៀត។ ចំណែកជនសង្ស័យ ចំនួន៦នាក់ សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ ដោយកំពុងតែបន្តនីតិវិធីនៅឡើយ៕ (ដោយ)៖ ងិន លីម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ៤ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម៤ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៨ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម១២ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម