ព័ត៌មានជាតិ
លទ្ធផលបោះឆ្នោតបឋម៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ចំនួន១៧ សំឡេង លើ១៧សំឡេង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។
តាមមន្ត្រី គ.ជ.ប សមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន១៣រូប ហើយអង្គបោះឆ្នោត គឺជាក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ដែលមានចំនួន១៧រូប មកពីសង្កាត់ចំនួន៣ រួមមាន៖ សង្កាត់កោះតូច, សង្កាតបឹងទូក, និងសង្កាត់ព្រែកត្នោត។
សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា, និងគណបក្សសញ្ជាតិកម្ពុជា។
ជាលទ្ធផលបឋម បានបង្ហាញថា គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានសំឡេងគាំទ្រទេ, គណបក្សយុវជនកម្ពុជា ក៏ពុំទទួលបានសំឡេងគាំទ្រដែរ, គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន១៧សំឡេង, និងគណបក្សសញ្ជាតិកម្ពុជា ពុំទទួលបានសំឡេងគាំទ្រទេ។
សូមជម្រាបថា បើតាម គ.ជ.ប ដំណើរការ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?