ព័ត៌មានជាតិ
សពពលករខ្មែរម្នាក់ស្លាប់ដោយជំងឺកូវីដ-១៩ ត្រូវថៃបញ្ជូនមកច្រកអន្តរជាតិអូស្មាច់
ឧត្តរមានជ័យ៖ ពលករខ្មែរម្នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសថៃដោយសារជំងឺកូវីដ-១៩ត្រូវបានអាជ្ញាធរថៃដឹកជញ្ជូនយកមកប្រគលដល់អាជ្ញាធរកម្ពុជានៅព្រំដែន តាមច្រកអូរស្មាច់ក្នុងក្រុងសំរោង នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
សាកសពពលកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ឈ្មោះ ម៉ៅ សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅភូមិបឹងព្រៃ ឃុំឬស្សី ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ បន្ទាប់ពីបានពិនិត្យ និងទទួលយកសាកសពដោយក្រុមគ្រូពេទ្យកម្ពុជាប្រចាំមាត់ច្រកអូស្មាច់រួចមក សាកសពត្រូវបានក្រុមការងារយកទៅបូជា នៅឈាបនដ្ឋានខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យបានរកឃើញជំងឺកូវីដ-១៩ ចំនួន ៣,៨១៤ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៣,៥៣៥ ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈចំនួន ២៧៩ករណី ជាសះស្បើយចំនួន ៦៤០នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,១៦៦នាក់ និងស្លាប់ចំនួន ៨នាក់៕
អត្ថបទ៖ ណារី
ចុចអាន៖ វត្ត «ដំបូកខ្ពស់» ត្រូវបានបិទខ្ទប់១៤ថ្ងៃ បន្ទាប់ពីរកឃើញ មានព្រះសង្ឃ និងតាអាចារ្យឆ្លងកូវីដ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់