ព័ត៌មានជាតិ
លោក វេង សាខុន៖ការធ្លាក់ចុះថ្លៃស្រូវបណ្តាលមកពីវៀតណាមបិទព្រំដែនមិនឲ្យមានការដឹកទំនិញឆ្លងកាត់
លោក វេង សាខុន រដ្ឋមន្រ្តីក្រសូងកសិកម្ម រុក្ខាប្រម៉ាញ និង នេសាទ បានបញ្ជាក់ថាការធ្លាក់ចុះនៃតម្លៃស្រូវរបស់ប្រជាកសិករខ្មែរកើតឡើងដោយសារតែវៀតណាមជាទីផ្សារនាំចេញស្រូវធំរបស់កម្ពុជាកំពុងប្រឈមនឹងកូវីដ-១៩។
ស្ថានភាពនៃជំងឺកូវីដ-១៩ រាតត្បាតកាន់តែខ្លាំងបានបង្ខំឱ្យប្រទេសវៀតណាមបិទច្រកព្រំ ដែនរវាងកម្ពុជា-វៀតណាម ធ្វើឱ្យកកស្ទះដល់ការដឹកជញ្ជូននៅតាមព្រំដែនកម្ពុជាវៀតណាមដែលធ្វើឱ្យឈ្មួញមិនអាចនាំចេញបាន ខណៈតម្លៃស្រូវរបស់កសិករ ធ្លាក់ចុះរហូត៦៥០រៀលក្នុងមួយគីឡូក្រាម។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/topic-10-rice-.jpg)
ការប្រមូលផលកើនឡើង ហើយការនាំចេញមិនតិចជា១ម៉ឺនតោននោះទេ ជារៀងរាល់ថ្ងៃ។
លោករដ្ឋមន្រ្តីបានបន្តថាតាមការស្នើសុំដែលធ្វើការនាំចេញរបស់ឈ្មួញនាំចេញស្រូវឆ្លងកាត់ព្រំដែន នេះគឺមានបរិមាណរហូត៤ម៉ឺនតោនក៏ប៉ុន្តែការនាំចេញពិតប្រាកដវាមិនបានដល់ប៉ុណ្ណឹងនោះទេដែលធ្វើឲ្យរាំងស្ទះដល់កិច្ចដំណើរការនៃការប្រមូលផលរបស់កសិករធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតស្រូវ។ ជាពិសេសរថយន្តជាច្រើនបានកកស្ទះនៅព្រំដែនកម្ពុជាវៀតណាមហើយ ដែលធ្វើឲ្យមានការកកស្ទះ ការប្រមូលទិញស្រូវពីប្រជា ជន ធ្វើឱ្យផលស្រូវមានការជន់នៅតាមស្រុក ភូមិ។
ដោយឡែកបញ្ហាមួយទៀតនោះឈ្មួយដែលប្រមូលទិញស្រូវទាំងនោះបានចាប់ផ្ដើមធ្វើការហាលស្រូវដែលខ្លួន ប្រមូលទិញពីកសិករ ដើម្បីកុំឱ្យស្រូវខូចព្រោះការប្រមូលផលរបស់ប្រជាជនយើងគឺភាគច្រើនគឺមិនបានហាលទុកដាក់ទេ គឺច្រូតស្រូវហើយគឺប្រមូលលក់នាំចេញតែម្ដង។ ហើយអ្នកបញ្ជាទិញពិសេសប្រទេសជិតខាងយើងនេះបាននាំស្រូវសើមនេះយកទៅសម្ងួតទើបនាំចេញទៅទីផ្សារហេតុដូច្នេះហើយទើបបានជាតម្លៃស្រូវមាន ការធ្លាក់ថ្លៃជាបន្តបន្ទាប់។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/21-07-26_news-kpt-1024x614.jpg)
លោករដ្ឋមន្រ្តី វេង សាខុន បានបន្តឲ្យដឹងថាពាក់ព័ន្ធបញ្ហានេះក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទ មិនបានព្រងើយកន្តើយនោះទេ លោកបានរៀបចំលិខិតមួយជូន ទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យពិនិត្យពិចារណាជួយទម្លាក់លុយទៅដល់សមាគមម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវក៏ដូចជាចាត់វិធានការយ៉ាងណាប្រសិនបើផែនពង្រីកឃ្លាំងស្តុកឬទីតាំងហាស្រូវរបស់យើងអាចដំណើរការបានក៏ជួយពិនិត្យក្នុងការប្រមូលទិញពីប្រជាជននាពេលបច្ចុប្បន្នដើម្បីរំដោះស្រូវកសិករដែលកំពុងទុំលើវាលស្រែ ដែលត្រូវប្រមូលផលនាពេលនេះ។
លោករដ្ឋមន្រ្តីបានបន្តថានេះជាអ្វីដែលក្រសួងកសិកម្មបានចាត់វិធានព្រោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មិនមានធនធានថវិកានិងចាត់ចែងក្នុងការប្រមូល ទិញស្រូវនោះទេ ។ វាជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងពាណិជ្ជកម្ម។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/21-07-26-kpt-news-1024x614.jpg)
ការផ្ទុះនូវជំងឺកូវីដ-១៩ បានធ្វើឱ្យភាគីវៀតណាមសម្រេចបិទច្រកព្រំដែនជាច្រើនកន្លែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩។ នៅក្នុងខេត្តព្រៃវែងច្រក់ព្រំដែន បន្ទាយចក្រីត្រូវបានបិទ ដែលបណ្ដាលឱ្យស្រូវរបស់កសិករខេត្តព្រៃវែងជាច្រើនតោនមិនអាចលក់ចេញបាន។ បើតាមលោក អ៊ុក សំណាងប្រធានមន្ទីរកសិកម្មខេត្ត ព្រៃវែងបច្ចុប្បន្នតម្លៃស្រូវក្នុងខេត្តព្រៃវែងជាមធ្យមអាចលក់បាន ៦៥០រៀល ទៅ៧៥០រៀលក្នុងមួយគីឡូក្រាម។ យ៉ាងណាក៏ដោយមន្ទីរកសិកម្មកំពុងរកដំណោះ ស្រាយជូនកសិករឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងបានឲ្យដឹងថាខាងវៀតណាមបានបិទច្រកទ្វារព្រំដែនតាំងពីថ្ងៃ១៥ ខែកក្កដាមកម៉្លេះទើបធ្វើឱ្យស្រូវរបស់កសិករធ្លាក់ថ្លៃ។ធ្លាប់តែនាំ ចេញ៤-៥តោនក្នុងមួយថ្ងៃតែឥឡូវអាចនាំចេញមិនបានប៉ុន្មានតោនផង។ ខេត្តព្រៃវែងនាពេលនេះមិនត្រឹមតែស្រូវទេដែលលក់មិនចេញសូម្បីកសិផលដទៃក៏មិន អាចនាំចេញបានដែរដោយសារផ្សារមួយចំនួននៅបិទនៅឡើយ ។
តាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងកន្លងមកតម្លៃស្រូវដែលខេត្តព្រៃវែងនាំចេញទៅប្រទេសវៀតណាមមានតម្លៃជាមធ្យម ១ ០៤០រៀលក្នុងមួយ គីឡូក្រាមដោយស្រូវទាំងនោះត្រូវបាននាំចេញតាមច្រកបន្ទាយចក្រី ច្រកកោះរការ ច្រកកោះសំពៅ ច្រកពាមអន្ទា និងច្រកបាទី។
ចំណែកនៅខេត្តតាកែវវិញតម្លៃស្រូវនៅខេត្តតាកែវមានការធ្លាក់ចុះជាបន្តបន្ទាប់ពី ៤០ ទៅ ៥០រៀលក្នុងមួយគីឡូក្រាម។ ជាក់ស្តែងនៅសប្តាហ៍មុនស្រូវអ៊ីអ៊ែរ(៨៥) លក់ចេញក្នុងតម្លៃ ៧៣០រៀលក្នុង១គីឡូក្រាម នៅថ្ងៃចន្ទដើមសប្ដាហ៍នេះលក់ចេញក្នុងតម្លៃ៧១០រៀលខណៈដែលប្រភេទស្រូវ OM លក់ចេញ៨២០រៀលក្នុង១ គីឡូក្រាមធ្លាក់មកនៅត្រឹម៨០០រៀលក្នុង១គីឡូក្រាម។ ការធ្លាក់ចុះនេះត្រូវបានកសិករឲ្យដឹងថាបន្ទាប់ពីមានការរឹតបន្តឹងនៅចក្រព្រំដែនអន្តរជាតិភ្នំដិនដែលធ្វើឲ្យមានការកកស្ទះក្នុងការដឹកស្រូវពីកម្ពុជាទៅវៀតណាម។
លោក ញាន ឈួន ឈ្មួញកណ្តាលម្នាក់ដែលទិញស្រូវពីកសិករយកទៅលក់នៅប្រទេសវៀតណាមបានអះអាងថាមូលហេតុដែលធ្វើឲ្យតម្លៃស្រូវនៅខេត្តតាកែវធ្លាក់ ចុះមិនមែនដោយសារឈ្មួញនៅកម្ពុជាទម្លាក់តម្លៃនោះទេ។ ពោលគឺដោយសារមានការទម្លាក់តម្លៃពីឈ្មួញនៅវៀតណាមដ្បិតពួកគេបានកាត់បន្ថយការបញ្ជាទិញ ស្រូវពីកម្ពុជាបន្ទាប់ពីនៅតំបន់មួយចំនួននៅវៀតណាមត្រូវបានបិទខ្ទប់ដោយសារការឆ្លងជំងឺកូវីដ-១៩។
របាយការណ៍ពីក្រសួងកសិកម្មបានឲ្យដឹងថានៅ៦ ខែឆ្នាំនេះកម្ពុជាសម្រេចបានការនាំចេញស្រូវទៅវៀតណាមក្នុងទំហំទឹកប្រាក់ជិត ២៨០ លានដុល្លារជាមួយបរិមា ណស្រូវចំនួន១លាន៧សែនតោនកើនដល់ទៅជាង ៧២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈដែលការនាំចេញអង្ករវិញសម្រេចបានត្រឹមតែប្រមាណ ២៨ ម៉ឺនតោនប៉ុណ្ណោះធ្លាក់ចុះជិត ៣០% និងមានក្នុងទំហំទឹកប្រាក់នាំចេញសរុបប្រមាណជាង២៣៧លានដុល្លារ ៕ ដោយ៖ណារី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព