ព័ត៌មានជាតិ
ខោអាវដេរថ្មីស្នាដៃកូនខ្មែរដាក់លក់ពេញលើទីផ្សារ
ភ្នំពេញ ៖ ខោអាវដេររយ ដែលមានម៉ូតដូចខោអាវនាំចូលពីក្រៅប្រទេសត្រូវបានប្រជាពលរដ្ឋលោកទិញក្រណាត់ទៅដេរដាក់លក់សឹងពេញទីផ្សារក្រោមស្នាដៃកូនខ្មែរ ហើយមានតម្លៃថោកសមរម្យទៀតផង។
អាជីវករដែលទទួលយកខោអាវដេរពីស្នាដៃកូនខ្មែរយកមកដាក់លក់នៅផ្សារច្បារអំពៅបាននិយាយថា ខោអាវនេះលក់ដាច់ជាងខោអាវនាំចូលពីក្រៅប្រទេស។ ព្រោះខោអាវនេះមានតម្លៃថោកសមរម្យក្នុងនោះខោជើងវែងថ្លៃ១៥០០០រៀល ចំណែកអាវក៏មានតម្លៃដូចគ្នាផងដែរ។

អាជីវកររូបនេះនិយាយថា ខោអាវនាំចូលពីក្រៅប្រទេសគឺមានតម្លៃខ្ពស់ក្នុងនោះខោវតម្លៃ៤៥ដុល្លារចំណែកអាវវិញថ្លៃ៤០ដុល្លារ។
ភាពខុសគ្នារវាងផ្ទៃក្រណាត់គឺមិនខុសគ្នាទេព្រោះស្នាដៃកូនខ្មែរ ទិញក្រណាត់ពីក្រៅប្រទេសប៉ុន្តែយកមកដេរកាត់ក្នុងសិប្បកម្ម។

ដោយឡែកអ្នកទិញសម្លៀកបំពាក់របស់ស្នាដៃកូនខ្មែរបានអះអាងថា ពួកគាត់គាំទ្រចំពោះម៉ូតសម្លៀកបំពាក់គឺមិនចាញ់ខោអាវនាំចូលពីក្រៅប្រទេ។ តែខុសត្រង់សរសៃចេសដែលដេរគឺមិនសូវជាប់ បើសិនទិញយកមកស្លៀក ពាក់ទាល់តែដេរបន្ថែមលើថ្នេរចាស់ទើបប្រើប្រាស់បាន។ ចំពោះថ្វីដៃកាត់គឺបានល្អណាស់៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ