ព័ត៌មានជាតិ
ជម្រុះគ្នាជាច្រើនជុំ រកឃើញជយលាភីនិយាយភាសាអង់គ្លេសឆ្នើមជាសាធារណៈ
ភ្នំពេញ៖ ខេត្តបាត់ដំបងបានប្រកាសរកឃើញម្ចាស់ជយលាភីនិយាយភាសាអង់គ្លេសជាសាធារណៈ បន្ទាប់ពីមានការចូលរួមប្រកួតប្រជែងជាច្រើនវគ្គរួចមក។

កម្មវិធីវោហាឆ្នើម បាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ បានឈានដល់ប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១ ដោយមានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងនៃកម្មវិធី វោហាឆ្នើម តាមរយៈប្រព័ន្ធ Video conference zoom។

ឆ្លងតាមការប្រកួតប្រជែង ផ្នែកវិញ្ញាសាឯកបុគ្គល ជយលាភីលេខ១បានទៅលើបេក្ខនារី សាន នីកាម៉ារៀ និងលេខ២បេក្ខនារី ហៀង គីមហួយ និងវិញ្ញាសាជជែកកដេញដោលលជាក្រុម ជយលាភីលេខ១បានទៅលើក្រុមបដិសេដ មានបេក្ខជន សេង ម៉ៅម៉េង បេក្ខនារី មុនី ម៉ារីដា និងបេក្ខនារី ប៉ូវ វីរីយ៉ា ។
ជយលាភីវិញ្ញាសាឯកបុគ្គល លេខ១ ទទួលបានមេដាយមួយគ្រឿង ថវិកា៦០ម៉ឺនរៀល កុំព្យូទ័រ Laptop ១គ្រឿង អាហារូបករណ៍លោក ស សុខា។ ជយលាភីលេខ២ ទទួលបានមេដាយមួយគ្រឿង ថវិកា ៤០ម៉ឺនរៀល រួមទាំងអាហារូបករណ៍លោក ស សុខា។

សម្រាប់វិញ្ញាសារ ជជែកដេញដោលជាក្រុម ជយលាភីលេខ១ ចំនួន៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានមេដាយមួយគ្រឿង ថវិកាចំនួន១លានរៀលកុំព្យូទ័រLaptop១គ្រឿង អាហារូបករណ៍លោក ស សុខា និងជយលាភីលេខ២ ចំនួន៣នាក់ ម្នាក់ៗទទួលបានមេដាយមួយគ្រឿង ថវិកា៨០ម៉ឺនរៀល រួមទាំងអាហារូបករណ៍លោកស សុខា៕

អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង