ព័ត៌មានជាតិ
ឃាត់យុវជនម្នាក់ពីបទសេពសន្ថវៈជាមួយកុមារីជាអនិតិជននៅស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង យុវជនម្នាក់ត្រូវបានម្តាយក្មេងស្រីប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនបន្ទាប់ពីចោទប្រកាន់ថារួមភេទជាមួយកូនស្រីអាយុ ១៤ឆ្នាំ។ ហេតុការណ៍ឃាត់ខ្លួនខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា នៅចំណុចវាលស្រែខាងក្រោយផ្ទះចម្ងាយ៥គីឡូម៉ែត្រ ដែលស្ថិតក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលមូលដ្ឋានបានឱ្យដឹងថា បុរសជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងករណីនេះមាន ឈ្មោះ យឿន សាវី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិ ករមានទីលំនៅបច្ចុប្បន្ន ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ចំណែកកុមារីរងគ្រោះមាន ឈ្មោះ ព.ធ.រ ភ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានបញ្ជាក់ថាតាមបណ្ដឹ ងរបស់ម្ដាយកុមារីរងគ្រោះឱ្យដឹងថា ជនសង្ស័យខាងលើបានរួមភេទជាមួ យកូនស្រីខ្លួន ចំនួន៣ដង រហូត មកដល់ថ្ងៃទី២៥ ខែកក្កដា ទើបម្តាយរបស់ជនរងគ្រោះដឹង និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបឈានដល់ការឃាត់ខ្លួនជនសង្សយ័តែម្តង។
លោកអធិការនគបាលស្រុកសាមគ្គីមានជយ័បានឱ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៥ ខែកក្ដដានេះថា នៅចំពោះមុខសមត្ថកិច្ចទាំងជនសង្សយ័ និងជនរងគ្រោះបានឆ្លើយថាពួកគេស្រឡាញ់គ្នា និងបានរួមភេទជាមួយគ្នា៣ដងហើយ។ ក៏ត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចឃាត់តែម្តង។
ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំងចាត់ការបន្តតាមនិតិវិធី៕ អត្ថបទ៖ឈៀងថារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ