Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានី បើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែប្រវែងជាង១គី​ឡូ​ម៉ែត្រ ពីផ្លូវ២១៧ដល់ផ្លូវ២៧១

បានផុស

នៅ

កំណាត់ផ្លូវមួយខ្សែដែលមានប្រវែងជាង១គីឡូម៉ែត្រ ចាប់ពីផ្លូវ២១៧ដល់ផ្លូវ២៧១ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាហើយ ក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ បានរួចរាល់ កាលពី២សប្តាហ៍មុននេះ។

ការដ្ឋាននេះបានបើកអោយដំណើរនាព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ ២០២១ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដីនិងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានឲ្យដឹងថា កំណាត់ផ្លូវនេះ ជាផ្លូវឲ្យមានលក្ខណៈតូចចង្អៀត។ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធររាជធានីភ្នំពេញ មានគម្រោង​បើកកផ្លួវនេះឲ្យបានធំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងម្យ៉ាងទៀត ដើម្បីឲ្យរាជធានីភ្នំពេញ មានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។

កំណាត់ផ្លូវនេះមានប្រវែងជាង១០០០ម៉ែត្រ មានទទឹង ១២ម៉ែត្រ , ៩ម៉ែត្រ និងកន្លែងខ្លះ៨ម៉ែត្រ ដោយភ្ជាប់ពីផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ នោះគឺសង្កាត់ស្ទឹងមានជ័យទី២និងសង្កាត់បឹងទំពុនទី១ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។

កំណាត់ផ្លូវនេះត្រូវស្ថាបនាឡើងដោយការចាក់បេតុង ឆ្អឹងដែកកំរាស់២តឹក ជាមួយនឹងការដាក់លូទំហំ៦តឹក ក្នុងសាច់ផ្លូវនេះផងដែរ។
មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងគម្រោងពង្រឹកផ្លូវនេះមានចំនួន២០៦ក្បាលដីស្មើនឹងជាង២៥០គ្រួសារ ដោយពួកគាត់សុខចិត្ត សហការជាមួយអាជ្ញាធរ ក្នុងការរុះរើចេញ កាលពីថ្ងៃទី​១២កក្កដា ឆ្នាំ២០២១កន្លងមកនេះ។

ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំ អោយក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាអោយកំណាត់ផ្លូវថ្មី១ខ្សែនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ពិសេសលើតំណភ្ជាប់នីមួយ​ៗត្រូវធ្វើឲ្យមានលក្ខណៈហ្មត់ចត់។

គួរបញ្ជាក់ផងដែរថា ក្នុងសកម្មភាពចុះបើកការដ្ឋានជាផ្លូវការនេះ លោកឃួង ស្រែង បានធ្វើដំណើរដោយថ្មើជើង ដើម្បីត្រួតពិនិត្យលើការដោះស្រាយផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយចាប់ពីផ្លូវ២១៧ រហូតដល់ផ្លូវ២៧១៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៤១ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម