ព័ត៌មានជាតិ
សាលារៀនឯកជន ជាង៥០% បានបិទទ្វារផ្អាកដំណើរការ ខណៈបុគ្គលិកជាង១០០០នាក់ រងផលប៉ះពាល់
ការអូសបន្លាយ នៃវិបត្តិជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់វិស័យជាច្រើន រួមទាំងវិស័យអប់រំផងដែរ។ បើតាមប្រធានសហព័ន្ធអប់រំ នៃវិស័យឯកជនមួយ បានឲ្យដឹងថា យ៉ាងហោចណាស់មានសាលារៀនឯកជនជាង៥០ភាគរយ ក្នុងចំណោមប្រមាណ១០០សាលារៀន បានបិទទ្វារផ្អាកដំណើរការបណ្ដោះអាសន្ន ដោយ សាររងផលប៉ះពាល់ នៃជំងឺកូវីដ-១៩នេះ។
លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អីធ្យូ ខេសិនគ្រុប (Westline Education Group) បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងចំណោមសាលារៀនឯកជន ដែលស្ថិតក្នុងសហព័ន្ធរបស់លោកប្រមាណ១០០ សាលា គឺមានជាង៥០ភាគរយហើយ បានផ្អាកដំណើរការបណ្ដោះអាសន្ន។ ប៉ុន្តែនៅពេលសួរ ថាតើក្នុងចំណោមជាង៥០ភាគរយនោះ មានសាលារៀនឯកជនចំនួនប៉ុន្មាន ដែលបិទជាអចិន្ត្រៃយ៍? លោកឧកញ៉ា ប៉ិច ប៉ូឡែន មិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «បើតាមទិន្នន័យ ក្នុងសហព័ន្ធរបស់ខ្ញុំ ខ្ញុំអាចនិយាយបានថា ខ្ទង់ប្រហែលជា៥០ភាគរយជាងហើយ ដែលបានបិទ ឬក៏ផ្អាកបណ្ដោះអាសន្ន…បើជាអចិន្ត្រៃយ៍ហ្មង យើងអត់ទាន់មានមូលដ្ឋាននេះទេ ដោយសារថា ម្នាក់ៗអាចបិទជាបណ្ដោះអាសន្នសិន អីចឹងទៅ បើស្ថានការណ៍ល្អគាត់នឹងបើកវិញ»។ សាលារៀន ដែលបានផ្អាកដំណើរបណ្ដោះអាសន្ននេះ មានចំនួនច្រើនគួរសម ហើយសុទ្ធសឹងជាសាលាឯកជន នៅតាមបណ្ដាខេត្ត និងមួយចំនួនទៀតភ្នំពេញទៀត បានបង្រួមទីតាំងសាខារបស់ខ្លួន។ នេះជាការបញ្ជាក់បន្ថែមពីលោក ប៉ិច ប៉ូឡែន។
ចំណែកឯបុគ្គលិកអប់រំ នៅក្នុងសាលារៀនឯកជនប្រមាណជា១០០០នាក់ហើយ ដែលរងផលប៉ះពាល់ការងារ ដោយសារតែការផ្អាកដំណើរការសាលារៀននេះ។ លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានថ្លែងបញ្ជាក់ថា «បើសិនជាខ្ញុំ អាចយកទិន្នន័យ៥០ភាគរយហ្នឹងចុះ ខ្ទង់ប្រហែលជា៤០ ទៅ៥០សាលាចុះ ហើយបើសិនក្នុងករណីសាលារៀនមួយ យើងគិតជាមធ្យម ទាំងតូច ទាំងធំថា ២០ ទៅ៣០នាក់ យើងគុណឃើញហើយ មិនតិចទេ ចូល១០០០នាក់ជាងហើយ ដែលប៉ះពាល់ការងារ ត្រូវបានផ្អាក ឬក៏ទទួលបានភាគរយតិចតួច នៅសល់តិចតួចអីចឹងទៅ ជួលកាលអ្នកខ្លះ គាត់ចិញ្ចឹមបុគ្គលិកតិចតួច ឬក៏ឲ្យការងារ រូបភាពណាមួយអញ្ចឹងណា៎»៕ (ដោយ)៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2021/07/01-106.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?