ព័ត៌មានជាតិ
ប្រធានផ្សារបឹងកេងកងច្រានចោលព័ត៌មានបិទខ្ទប់ផ្សារយកសំណាកម្ដងទៀត
គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានច្រានចោលពាក្យចចាមអារ៉ាម ថាអាជ្ញាធរនឹងបិទខ្ទប់ផ្សារបឹងកេងកងនៅថ្ងៃទី ២៨ ខែកក្កដា ដើម្បីយកសំណាក។
លោក ឯក និមល ប្រធានផ្សារបឹងកេងកងបានប្រាប់ឱ្យដឹងថា “គណៈកម្មការផ្សារ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលរាជធានី មិនមានផែនការបិទខ្ទប់យកសំណាក នាថ្ងៃទី ២៨ ខែកក្កដា ដូចពាក្យចចាមអារ៉ាម បំផុសបំផ្លើស របស់ជនអគតិ ព្យាយាមរារាំងការប្រកបរបរអាជីវកម្មដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ”។

ទោះយ៉ាងណាគណៈកម្មការផ្សារនៅតែបន្តជំរុញបងប្អូនអាជីវករ ទៅយកសំណាកពិនិត្យរកមេរោគកូវីដ១៩ មុនមកបើកតូបធ្វើអាជីវកម្ម ដើម្បីឱ្យផ្សាររបស់មាន សុវត្ថិភាព កាត់ផ្តាច់ការចំលងមេរោគកូវីដ១៩។
ផ្សារបឹងកេងកងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញកាលពីថ្ងៃទី ១២ ខែកក្កដា ក្រោយការបិទជាលើកទី២ បន្ទាប់ពីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ រាប់រយនាក់។

រដ្ឋបាលរាជធានីភ្នំពេញក៏បានកំណត់ឱ្យអាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ដ្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្ដអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន ដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ