Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ តំបន់ទំនាប ក្នុងខេត្តនៅអបមាត់ទន្លេមេគង្គលើ នឹងអាចរងការជន់ លិច

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកទន្លេមេគង្គ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅក្នុងរយៈពេលកន្លងមក ព្យុះទី៧ សេមប៉ាកា (CEMP​AKA) និងបណ្ដាឥទ្ធិពល​ នៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យ​មានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្អួរ ទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើ រួមមាន៖ ប្រទេសចិន ថៃ និងប្រទេស​ឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឥសានប្រទេសកម្ពុជាផងដែរ។

តាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹង​បន្តឡើង​ក្នុងរយៈពេពី៣ ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្ដាលឲ្យជន់លិចតំបន់ទំនាប អបមាត់ទន្លេមេគង្គ លើ នៅខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ ដែល​ត្រូវឲ្យមានកា​រប្រុង​ប្រយ័ត្ន នៅឡើយនោះទេ។

យ៉ាងណាក៏ដោយក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន បានអំពាវនាវដល់​សាធារ​ណជន អាជ្ញាធរដែនដីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងទន្លេមេគង្គ និងតំបន់​ទំនាប​នានា ជ្រាបជាព័ត៌មាន និងរួសរាន់ប្រមូលកសិផល ឲ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៥ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៦ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម