ព័ត៌មានជាតិ
ដំណឹងល្អ! ថ្ងៃនេះខេត្តកំពង់ស្ពឺ គ្មានអ្នកឆ្លងជំងឺកូវីដ និងស្លាប់ឡើយ
ពិតជាដំណឹងល្អបំផុតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដោយសារឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ ទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងទប់ស្កាត់របស់ថ្នាក់ដឹកនាំខេត្តរួមសហការជាមន្ត្រីជំនាញសុខាភិបាលជា កងកម្លាំង អ្នកស្ម័គ្រចិត្ត ពិសេសមានការចូលរួមផ្ទាល់ពីប្រជាពលរដ្ឋតែម្តង។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ រកមិនឃើញមានអ្នកជំងឺកូវីដ-១៩ ឆ្លងថ្មីឡើយហើយក៏គ្មានអ្នកជំងឺស្លាប់នោះដែរ។ តាមមន្ត្រីសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដានេះ អ្នកជំងឺកូវីដ-១៩ ចំនួន១០៥នាក់ ត្រូវព្យាបាលជាសះស្បើយ និងនៅមានអ្នកជំងឺចំនួន ៦៣៩នាក់ទៀត កំពង់សម្រាកព្យាបាល។ ប៉ុន្តែអ្វីដែលពិសេសនោះ គឺថ្ងៃនេះមិនមានអ្នកឆ្លងថ្មីទេហើយក៏មិនមានអ្នកស្លាប់ដែរ។



សូមរម្លឹកថា ទូទាំងខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ៣៨៥០នាក់, អ្នកជាសះស្បើយសរុប ៣១០៥នាក់ និងមាបអ្នកស្លាប់សរុប ៩០នាក់៕
អត្ថបទ៖ ភួង រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី