ព័ត៌មានជាតិ
ខឹងគូស្នេហ៍មានប្រុសថ្មី មន្ត្រីស័ក្តិបួនកន្លះ ដកកាំភ្លើងបាញ់២គ្រាប់
ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទាប់ពីបុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីស័ក្តិបួនកន្លះ នៃបញ្ជាការដ្ឋានកងអង្គរក្ស បានដកកាំភ្លេីងបាញ់ផ្ជុចដីចំនួន២គ្រាប់ដោយសារតែការប្រច័ណ្ឌព្រោះគូស្នេហ៍មានសង្សារថ្មី។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់នារីរងគ្រោះ ក្នុងភូមិសាមគ្គីទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កដែលដកកាំភ្លើងបាញ់ផ្អើលភូមិមាន ឈ្មោះ សុខ ចាន់អិន អាយុ៤០ឆ្នាំ មានតួនាទី ជាមន្រ្តីស័ក្តិបួនកន្លះ ធ្វើការនៅបញ្ជារការដ្ឋានកងអង្គរក្ស។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុគេឃើញ បុរសជាជនបង្ក ជិះម៉ូតូម៉ាកហុងដាឌ្រីម មកអង្គុយផឹកស៊ីនៅក្បែរផ្ទះរបស់នារី ជាសង្សារ។ លុះក្រោយមក ស្របពេលដែលបុរសត្រូវជាគូស្នេហ៍ក្រោយ របស់នារីរូបនោះ បាននៅអង្គុយនឹងកន្លែងកើតហេតុនោះដែរ ឃើញដូចនេះបុរសដែលជាជនបង្ក បានផ្ទុះកំហឹងយ៉ាងខ្លាំង។

ក្នុងពេលនោះដែរ នារីរងគ្រោះបានបញ្ជាក់ថា បុរសជនបង្ក តែងតែធ្វើបាបរូបនាង ទើបនាងសុខចិត្តដើរចេញ បន្ទាប់មកបុរសជនបង្ក បានរុញហើយច្រានទ្វារនៅតែមិនព្រមរបើក និងកើតទៅជាជម្លោះ ធ្វើឱ្យបុរសជនបង្កបានដកកាំភ្លើងខ្លីម៉ាក អេសស៊ីអាយ (SCI) បាញ់ចំនួនពីរគ្រាប់ បណ្ដាលឱ្យត្រូវរថយន្តរបស់គូស្នេហ៍ថ្មី និងបែកកង់រថយន្តផ្នែកខាងឆ្វេង បន្ទាប់មកបុរសដែលត្រូវជាគូស្នេហ៍ថ្មី បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុឃាត់ខ្លួនជនបង្ក និងបក្សពួក ព្រមទាំងឱ្យជងរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ ដោយៈសុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី