Connect with us

ព័ត៌មានជាតិ

អភិបាលរង​ខេត្តកំពង់ឆ្នាំង ឧបត្ថម្ភ​គ្រឿង​បរិភោគ ជូន​វត្ត​និគ្រោធារាម​ ខណៈចូល​ព្រះវស្សា

បានផុស

នៅ

​ឯកឧត្តម អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ​នា​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១​ នៅក្នុង​បរិវេណ​វត្ត​និគ្រោធារាម​ ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងឱកាស​ដែល​ឯកឧត្តម អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ព្រះសង្ឃ អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​ផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម អម សុភា បាន​មានប្រសាសន៍​បន្តថា បច្ចុប្បន្ន​នេះ ជំងឺ​កូ​វីដ​១៩ មិនទាន់មាន​ការថយចុះ​នៅឡើយ​បានធ្វើឲ្យ​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​មានការ​ឆ្លង និង​ស្លាប់​ជា​បន្តបន្ទាប់។ ឯកឧត្តម អម សុភា បាន​ក៏​អំពាវនាវ​ដល់​ប្រគេន​ដល់​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវធ្វើ​អនាម័យ​ជាប់​ជាប្រចាំ​ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ ជែ​ល ដើម្បី​សម្លាប់​មេរោគ​មុន​ពេល​ប៉ះពាល់​នៅ​លើ​ផ្ទៃមុខ​និង ពេល​បរិភោគ​អាហារ ពិសេស​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្លួន​តាម​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល​ ដើម្បី​ទាំងអស់​គ្នា​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។​

​ឯកឧត្តម​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់ថាៈ​អំពី​ការចម្លង​នៃ​មេរោគ​កូ​វីដ និង វិធីសាស្ត្រ​ទប់ស្កាត់​កុំឲ្យ​ឆ្លង​គឺ​ការអនុវត្ត​ទៅតាម​បច្ចេកទេស និង វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​បាន​ត្រឹមត្រូវ ដូចជា​កា​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាប់ កា​រក្សា​គំលាត​សុវត្ថិភាព ពាក់​ម៉ាស គឺ​ពិតជា​អាច​ទប់ស្កាត់បាន​ការចម្លង​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ប្រកប ដោយ​ប្រសិទ្ធភាព​ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំ​អស់​ត្រូវតែ​អនុវត្ត​ឱ្យបាន​តឹងរឹង​បំផុត។ ចុងបញ្ចប់​ឯកឧត្តម​បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​រប​ស់​ឯកឧត្តម អភិបាលខេត្ត​ប្រគេន​ដល់​ព្រះ​ចៅអធិការ​វត្ត​សម្រាប់​ផ្គត់ផ្គង់​ក្នុងអំឡុងពេល​​ព្រះសង្ឃ​ចូល​ព្រះវស្សា​ផងដែរ៕

អត្ថបទ៖ ឈៀងថារឹទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម