ព័ត៌មានជាតិ
រាជធានីភ្នំពេញ អ្នកទោសជាប់ឃុំឃាំងទាំងអស់ បានចាក់វ៉ាក់សាំងគ្រប់ ២ ដូស
ភ្នំពេញ៖ អ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេសប្រមាណជាង១ ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ខណៈនៅរាជធានីភ្នំពេញអ្នកជាប់ឃុំទាំងអស់ បានទទួលការចាក់វ៉ាក់សាំងចំនួន២ដូសគ្រប់ៗគ្នា។ នេះបើតាមការបញ្ជាក់ពីលោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារប្រាប់សារព័ត៌មានដឹងនៅថ្ងៃទី២៥ខែកក្កដានេះ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបន្តថា អ្នកជាប់ឃុំចំនួន១១ ៤០០នាក់បានទទួលវ៉ាក់សាំងគ្រប់ចំនួន២ដូសរួចរាល់ ខណៈដែលអ្នកកំពុងជាប់ឃុំចំនួន ៨ ៣៦០នាក់ផ្សេងទៀត ទើបតែទទួលវ៉ាក់សាំងចំនួន១ដូស។ ចំនួននេះបើគិតជាភាគរយគឺអ្នកជាប់ឃុំប្រមាណជិត៣០% ទទួលបានវ៉ាក់សាំងចំនួន ២ដូសឯ២២% ទៀតទទួលបាន១ដូសនិងរៀបចំចាក់បន្ត។
អគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី ៧ ឧសភា ២០២១ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អ្នកជាប់ពន្ធនាគារចំនួន ៣ នៅរាជធានីភ្នំពេញដែលមានអ្នកជាប់ឃុំប្រមាណជាង១ម៉ឺននាក់។
កាលពីខែឧសភាកន្លងទៅ មានអ្នកជាប់ឃុំនៅពន្ធនាគារខេត្តព្រះសីហនុចំនួន ៣៤នាក់ និងនៅពន្ធនាគារព្រៃសក្នុងមណ្ឌលអប់រំកែប្រែទី១(ម១)ចំនួន១៨នាក់ រកឃើញបានឆ្លងជំងឺកូវីដ១៩។
បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រភពចម្លងដំបូងនៅមណ្ឌលអប់រំកែប្រែទី១(ម១)នៃពន្ធនាគារព្រៃសរាជធានីភ្នំពេញ អាចផ្តើមចេញពីកម្មករសំណង់ដែលដឹកសម្ភារៈចូលបរិវេណពន្ធនាគារ ដើម្បីសាងសង់សំណង់ផ្សេងៗ។ ដោយឡែកនៅខេត្តព្រះសីហនុ ករណីឆ្លងក្នុងពន្ធនាគារទំនងបណ្តាលមកពីជនជាតិតៃវ៉ាន់ ដែលជាប់ឃុំពេលកំពុងត្រៀមបញ្ជូនទៅប្រទេសដើមវិញ៕
អត្ថបទ៖ណារី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់