Connect with us

ព័ត៌មានជាតិ

និស្សិតឆ្នើម២រូប ដែលត្រូវបន្តការសិក្សា នៅប្រទេសបារាំង ទទួលបានថវិកាក្នុងម្នាក់ ១ម៉ឺនដុល្លារ

បានផុស

នៅ

លោកបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត​ និងជាប្រធានគណៈកម្មការអង្កេត​ បោសសំអាត​ និងប្រឆាំងអំពើពុករលួយ​ នៃរដ្ឋសភាជាតិ ព្រមទាំងជាប្រធានមូលនិធិសម្រាប់និស្សិតខេត្តកំពត អមដំណើរដោយ​លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត​ កាលពីចុង​សប្ដាហ៍កន្លងទៅនេះ​ បានអញ្ជើញជាអធិបតី ក្នុងពិធី​សំណេះសំណាល និងប្រគល់ប្រាក់សោហ៊ុយ​វិភាជន៍​ និងជូនដំណើរនិស្សិតឆ្នើម របស់ខេត្តកំពតឆ្នាំ២០២១ ចំនួន២រូប​ ដើម្បីទៅបន្តការសិក្សានៅតាមគ្រឹះស្ថាននានា នៃសាធារ​ណរដ្ឋបារាំង ដែលពិធីនេះបានប្រារព្ធធ្វើ នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត។​

និស្សិតឆ្នើមទាំង២រូប របស់ខេត្តកំពតប្រចាំឆ្នាំ២០២១​ រួមមាន៖ ទី១-និស្សិតឈ្មោះ​ សុខ​ អាយលិ ភេទប្រុស​ ដែល​ត្រូវទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតទេ្វ (Double Master Degree) ផ្នែក (Industrial performance and Mechatronics System ) នៅសាលាជាតិជាន់ខ្ពស់រ៉ែ Alès (IMT Mines d’Alès)។ ទី២-និស្សិតឈ្មោះ​ ឆាយ លីអាន ភេទប្រុស​ ត្រូវទៅបន្តការ​សិក្សាផ្នែកវិទ្យាសាស្ត្រវិស្វកម្មនៅ Télécom Sud de Paris នៃវិទ្យាស្ថានពហុបច្ចេ​កទេសក្រុងប៉ារីស (Institut Polytechnique de Paris)។

នាឱកាសនោះលោកបណ្ឌិត ប៉ែន ស៊ីម៉ន  បានប្រគល់នូវសោហ៊ុយវិភាជន៍ ដល់និស្សិតឆ្នើមទាំង២នាក់ ក្នុងម្នាក់ៗ​ទទួល​បាន ចំនួន​១ម៉ឺនដុល្លារអាមេរិក​ និងបានផ្តាំផ្ញើដល់និស្សិតឆ្នើមទាំង២ ត្រូវបន្តខិតខំសិក្សារៀនសូត្រ ស្រូបយកចំណេះដឹងបទពិសោធន៍​ល្អៗ ​ដើម្បីយកមកបម្រើប្រជាជន និងប្រទេសជាតិ តាមជំនាញរបស់ខ្លួន។ ជាចុងបញ្ចប់​លោកបណ្ឌិត ប៉ែន​ ស៊ីម៉ន​ ក៏បានជូនពរដល់និស្សិតទាំង២ សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីក្លាយជាសសរទ្រូង ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត​៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម