Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ប៉ិច ប៉ូឡែន ៖ យុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ ជាដំណឹងដ៏រីករាយបំផុត សម្រាប់វិស័យអប់រំ

បានផុស

នៅ

ម្ចាស់សាលារៀនឯកជន និងជាប្រធានសហព័ន្ធវិស័យអប់រំមួយរូប បានចាត់ទុកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលនឹងប្រកាសបើកដោយសម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ គឺជាដំណឹងដ៏រីករាយបំផុត សម្រាប់វិស័យអប់រំ​។

ការចាត់ទុកយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១​ខាង​មុខ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅ​​វិមានសន្តិភាព ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចជិត១០នាក់ ទៅចាក់វ៉ាក់សាំងនៅថ្ងៃនោះផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ សារជាសំឡេងផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា បានមានប្រសាសន៍ ដោយលើកឡើងថា ការផ្អាកដំណើរការសាលារៀន គឺជាការខាតបង់មួយស​ម្រាប់ប្រទេសជាតិយើង ហើយប្រសិនបើយើង បានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ដែលពួកគេភាគច្រើន មានអាយុចាប់ពី១២ឆ្នាំឡើងទៅ។

លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អីធ្យូ ខេសិនគ្រុប (Westline Education Group) បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៦ ខែកក្កដាថា ការ​ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាដើមខែសីហាខាងមុខនេះ គឺជាដំណឹងដ៏រីករាយបំផុត សម្រាប់វិស័យអប់រំផង ក៏​ដូច​ជាឪពុកម្ដាយ និងអាណាព្យាបាលសិស្សផង។ លោកថា វិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះ​ពាល់ដល់គុណភាព នៃការសិក្សារបស់សិស្ស និងប៉ះពាល់ដល់សាលារៀនឯកជន ក្នុងរយៈពេលប្រមាណជិត២ឆ្នាំម​ក​នេះ។   

លោកឧកញ៉ា ប៉ិច ប៉ូឡែន បានថ្លែងយ៉ាងដូច្នេះថា «វាជាដំណឹងសាទរដ៏ល្អបំផុតហើយ ដែលខាងវិស័យអប់រំឯក​ជន យើងនិយាយថា សាលារៀនទាំងអស់ចុះ មិនថាជារដ្ឋ ឯកជនទេ ដែលរំពឹងរង់ចាំ ក៏ដូចជាមាតាបិតា អាណា​ព្យាបាល…និយាយរួមទៅដំណឹងល្អមែនទែន សម្រាប់មាតាបិតា អាណាព្យាបាល សាលារៀន ក៏ដូចជាយុវជន​របស់យើងទាំងអស់ហ្នឹង ព្រោះកង្វល់ធំជាច្រើន របស់គាត់ត្រូវបានដោះស្រាយ គាត់ចូលរៀនបានឆាប់ វាមាន​ឱកា​សឲ្យគាត់ចូលរៀននៅសាលា បានពេញលេញវិញ ព្រោះ២ឆ្នាំហើយ អញ្ចឹងបើយើងបន្តចឹងទៀត វាបង្កផលប៉ះពាល់ ទាំងគុណភាព នៃការរៀនរបស់គាត់ ផលប៉ះពាល់និរន្តភាពសាលារៀនឯកជន ផលប៉ះពាល់ទៅលើសុខភាព​រាង​កាយ ផ្លូវចិត្តរបស់គាត់នៅផ្ទះ»។

ម្ចាស់សាលារៀនឯកជនរូបនេះ បានអះអាងទៀតថា រូបលោក នឹងនាំយកកូនដែលគ្រប់អាយុ ទៅចាក់វ៉ាក់សាំង​ការ​ពារ​កូវីដចំនួន២នាក់ នៅពេលយុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្ដើមជាផ្លូវការ។ លោកឧកញ៉ា ប៉ិច ប៉ូឡែន បានអះ​អាងយ៉ាងដូច្នេះថា «ព្រោះ និយាយរួមទៅ! ខ្ញុំទុកចិត្ត នូវជម្រើសរបស់រដ្ឋាភិបាល ធម្មតាគាត់ជាអាណាព្យាបាល ជាឪពុក ជាម្ដាយ គាត់តែងតែថ្លឹងថ្លែងមើលណាស់ ក្រសួងសុខាភិបាល ក្រសួងអប់រំ ជាពិសេសម្ដេចនាយករដ្ឋមន្ត្រី គាត់សម្រេចចិត្ត បាទអញ្ចឹងយើងត្រូវតែមានទំនុកចិត្ត លើការសម្រេចរបស់គាត់ដែរណា៎»។

បន្ថែមពីលើនេះ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជារូបនេះ ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិ​ស្សា​នុសិស្សទាំងអស់ គួរនាំកូនចៅរបស់ខ្លួនដែលគ្រប់អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ឲ្យ​​បានគ្រប់គ្នា នៅពេលយុទ្ធនាការចាប់ផ្ដើម លើកលែងតែមានបញ្ហាសុខភាព ដែលមិនអាចចាក់បាន តាមការណែ​នាំរបស់ក្រសួងសុខាភិបាល។

ទាក់ទងនឹងការចាក់វ៉ាក់សាំង ជូនដល់កុមារ និងយុវវ័យនេះដែរ លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ​យុវជន និងកីឡា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ ឲ្យមានយុទ្ធនាការចាក់វាក់សាំង ការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ២លាននាក់»។

លោកបណ្ឌិត រស់ សុចាវា បានលើកឡើងថា «ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ»៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម