Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈកម្មការ​សាខា សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស ទទួលស្គាល់​សមាសភាព​គណៈកម្មការ​សាខា សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងមហាផ្ទៃ តាមរយៈ ប្រព័ន្ធ ZOOM ដែលជា​របៀប​ធ្វើការ​តាម​គន្លង​ថ្មី នា​ថ្ងៃច័ន្ទ​ទី ២៦ ខែកក្កដា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក៏បាន​នាំនូវ​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និង​ជា​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​អង្គពិធី​ទាំងមូល។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ លោកជំទាវ ជូ ប៊ុន​អេង និង​ថ្នាក់ដឹកនាំ​របស់​ស្ត្រី​គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួងមហាផ្ទៃ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​បំពេញភារកិច្ច​ក្នុង​រយៈពេល​កន្លងមក រហូត​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ ដែល​បាន​ជំរុញ​មន្ត្រីរាជការ​ជានា​រី​បានរួម​ចំណែក​កាន់តែ​សកម្ម​ថែមទៀត​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់ទុក “​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​” ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ។ ក្នុងខណៈ​ពេលដែល​គណៈ​កម្ម​ការ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព អភិវឌ្ឍន៍​របស់​ក្រសួង​ពុំទាន់​បាន​បង្កើត​យ៉ាងណាក៏ដោយ ។

​ដោយឡែក​ថ្ងៃនេះ លោកជំទាវ ជូ ប៊ុន​អេង ក៏បាន​ត្រូវ​ប្រកាស​ទទួលស្គាល់​ជា​ប្រធាន​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​របស់​ក្រសួងមហាផ្ទៃ រួមជាមួយ​សមាជិកា ២៩​រូប​ទៀត​ក្រោម​ឱវាទ​ផងដែរ តាម​យ​រៈ សេចក្តីសម្រេច​លេខ ០៦១/២០ នក​ស​អ​/​សសរ របស់​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ចុះ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​។

​ទន្ទឹមនឹងនេះ​ផងដែរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បានផ្តល់​អា​នុ​សាសន៍ ជូន​ដល់​សមាសភាព​គណៈកម្មាធិកា​រ​សមាគមនារី នៃ​ក្រសួងមហាផ្ទៃ​ដែល​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃនេះ នូវ​អនុសាសន៍ មួយចំនួន ដូចខាងក្រោម​៖

១- បំផុស​ចលនា អប់រំ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជាប្រចាំ តាម​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ​នូវ​គោលនយោបាយ ខ្លឹមសារ សេចក្តីសម្រេច​នានា​របស់​រាជរដ្ឋាភិបាល​។ ជាពិសេស ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក្នុងនោះ​ត្រូវផ្តោត​សំខាន់​លើ​ការផ្តល់សេវា​សាធារណៈ​ឲ្យ​បាន​ឆាប់​រហ័ស​ប្រកបដោយ​ប្រសិទ្ធិភាព មិ​ន​ត្រូវ​បង្ក​ការលំបាក អាក់ខាន​ដល់​ប្រជាពលរដ្ឋ​ឡើយ បើទោះបីជា​ការផ្តល់ និង​ការទទួល​សេវា​មិនបាន​ជួបជុំគ្នា​ច្រើន​ក៏ដោយ ។

២- ពង្រឹង​របៀបរបប​ធ្វើ​ការងារ អនុវត្តិ​នូវ​តួនាទី​ភារកិច្ច និង​ត្រូវ​បែងចែក​ភារកិច្ច និង​ការទទួលខុសត្រូវ ដល់​ថ្នាក់ដឹកនាំ នៃ​គណៈកម្មការ​សាខាសមាគម នារី​ក្រសួង​ដែល​ទើបបាន​តែងតាំង​នាពេលនេះ ត្រូវ​របៀប​ឲ្យ​មាន​របប​ប្រជុំ និង​របៀបរបប​ដោះស្រាយ​បញ្ហា ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​ស្ត្រី នៅ​ក្រសួងមហាផ្ទៃ​ក៏ដូចជា​ផលប្រយោជន៍​ស្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ​ផងដែរ ។​

៣- អនុវត្ត​ឲ្យ​បាន​ជោគជ័យ នូវ​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​៤​ឆ្នាំ (២០២០-២០២៣) របស់​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ដើម្បី​តម្រង់ទិស​ទៅ​ដណ្តើម​ជោគជ័យ​ក្នុងការ​បោះឆ្នោត ២០២២-២០២៣ ។​

៤- ជំ​រុញឱ្យ​ស្ត្រី​ដែលមាន​តួនាទី ត្រូវខិតខំ​បំពេញ​តួនាទី ភារកិច្ច​តាម​ជំនាញ​នីមួយៗ​ក្នុងការ​កសាង​និង​បង្កើន​សមត្ថភាព ជំនឿ​ជឿជាក់​លើ​ខ្លួនឯង ដើម្បីឱ្យ​ស្ត្រី ទទួលបាន​ឋានៈ​តួនាទី និង​ចូលរួម​ធ្វើ​សេចក្តីសម្រេច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។

៥- ត្រូវ​បន្ត​ផ្សព្វផ្សាយ​លក្ខន្តិកៈ​របស់​សមាគមនារី ពង្រឹង​សមាជិក​ចាស់ និង​ពង្រីក​សមាជិក​ថ្មី និង បង្កើត​អនុសាខា​សមាគមនារីរ​បស់​ក្រសួងមហាផ្ទៃ​ឲ្យ​សមស្រប តាម​បច្ចុប្បន្នភាព​របស់​ក្រសួងមហាផ្ទៃ ។​

៦- ពង្រឹង​និង​ថែរក្សា​នូវ​ស្មារតី​សាមគ្គីភាព ឯកភាពគ្នា​ខាង​ទស្សនៈ គោលជំហរ នយោបាយ​សតិអារម្មណ៍ ចាត់តាំង​ឲ្យ​កាន់តែ​រឹងមាំ​។ ជាពិសេស​ត្រូវ​ចេះ​សហការ និង​ទទួលយក​នូវ​ការដឹកនាំ​និង​ការផ្តល់​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​។​

៧- ត្រូវធ្វើ​របាយការណ៍​ជាប្រចាំ​ជូន​ថ្នាក់ដឹកនាំ​របស់​ក្រសួង និង​សមាគមនារី​ថ្នាក់កណ្តាល៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អន្តរក្រសួង កំពុងរៀបចំគោលនយោបាយជួយដល់ជនងាយរងគ្រោះ និងទារកកំព្រា

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជា-ឡាវ រក្សាជំហរមិនឱ្យមានកម្លាំងអមិត្តប្រើប្រាស់ទឹកដីខ្លួន ដើម្បីប្រឆាំងប្រទេសមួយទៀត

ព័ត៌មានជាតិ១៧ នាទីutes មុន

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

សេង សារី និង មុត ចន្ថា
នយោបាយ២៤ នាទីutes មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច៣៩ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម