Connect with us

ព័ត៌មានជាតិ

លោក សំ លាង​ទ្រី នាំយក​សម្ភារៈ​ជាច្រើន​មុខ ជូន​ម​ណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​សង្គម​ថ្មី​ជា​លើក​ទី​២

បានផុស

នៅ

សម្ភារៈ​និង​បរិក្ខារ សម្រាប់​ការ​ពារ​ជំងឺ​កូវីដ​១៩ជាច្រើន ត្រូវ​បាន​លោក សំ លាង​ទ្រី ជូ​ន​ទៅ​ដល់មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​សង្គម​ថ្មី​ជា​លើក​ទី​២ កាល​ពី​ថ្ងៃទី​២៦ ខែ​កក្ដដា ឆ្នាំ​២០២១​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​មូល​ដ្ឋា​ន​ស្រុក​សង្គម​ថ្មី លោក សំ លាង​ទ្រី កាល​ពី​ព្រឹក​ថ្ងៃទី​២៦ កក្កដា​នេះ បាន​នាំយក​សម្ភារៈបរិក្ខារ​ជាច្រើន​មុខ​របស់ លោក មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​លោក ចាន់ ន​ន់​វិទ្យា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ស្រុក​សង្គម​ថ្មី នៃ​ខេត្តព្រះវិហារ ប្រគល់ជូន​ម​ណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សង្គម​ថ្មី ក្នុងស្រុក​សង្គម​ថ្មី ជា​លើក​ទី​២ សម្រាប់​ប្រើប្រាស់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែល​ជំងឺ​នេះ​បាន​និងកំពុង​រីក​រាល​ដាល​នៅ​កម្ពុជា​នូវ​ឡើយ​។

​សម្ភារ​បរិក្ខារ ​ដែល​នាំទៅ​ប្រគល់​ជូន​នៅ​ពេល​នេះ​រួមមាន៖ ៥,០០០​ម៉ាស, អាល់កុល ០៥​កាន ទឹកបរិសុទ្ធ​វី​តា​ល់ ៥០​កេស។

​លោក សំ លាង​ទ្រី​នៅក្នុង​ឱកាស​នោះ​បាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​លោក​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ដែលជា​និច្ច​ជា​កាល តែង​បាន​គិតគូរ​យកចិត្តទុកដាក់ ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ​និង​បងប្អូន​ប្រជាពលរដ្ឋ ទូទាំង​ខេត្តព្រះវិហារ​។ លោក​បន្តទៀតថា អំណោយ​ទាំងនេះ​បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជាមួយ​អាជ្ញាធរខេត្ត​ព្រះវិហារ សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ ដែល​កំពុង​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​របស់​យើង​។

​គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៣​ ខែកក្កដា ​ឆ្នាំ​២០២១​ កន្លងមកនេះ លោក​សំ លាង​ទ្រី បាន​នាំយក​អំណោយ​មក​ប្រគល់ជូន​ដល់​ម​ណ្ឌ​ល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យា​ល័ស​ង្គ​ម​ថ្មី ស្រុក​សង្គម​ថ្មី​នេះ​ម្តង​រួចហើយ ដែល​អំណោយ​កាលណោះ រួមមាន ម៉ាស់​ចំនួន​៤០០០​ម៉ាស អាល់កុល​ចំនួន​៤​កាន ទឹកបរិសុទ្ធ​ចំនួន​៥០​កេស ​និង​ថ្នាំ​ផ្ដាសាយ​ចំនួន​៥០​ប្រអប់​ និង​ឧបត្ថម្ភ​ថវិកា​ចំនួន​១​លាន​រៀល​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អន្តរក្រសួង កំពុងរៀបចំគោលនយោបាយជួយដល់ជនងាយរងគ្រោះ និងទារកកំព្រា

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា-ឡាវ រក្សាជំហរមិនឱ្យមានកម្លាំងអមិត្តប្រើប្រាស់ទឹកដីខ្លួន ដើម្បីប្រឆាំងប្រទេសមួយទៀត

ព័ត៌មានជាតិ១៧ នាទីutes មុន

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

សេង សារី និង មុត ចន្ថា
នយោបាយ២៤ នាទីutes មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច៣៩ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម