ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការ ផ្សារកណ្តាលឡើងវិញហើយ នៅថ្ងៃស្អែកនេះ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកអោយដំណើរការ ផ្សារកណ្តាលឡើងវិញហើយ ដោយគិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះតទៅ ក្រោយពីបិទខ្ទប់អស់ជាច្រើនសប្តាហ៍។

នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៦កក្កដានេះ ដែលក្នុងសេចក្តីសម្រេចនេះមានន័យថា ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះផ្សារកណ្តាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារ កណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង។
ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារកណ្តាល ត្រូវ អនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដូចខាងក្រោម៖
– អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

– យកចិត្តទុកដាក់អនុវត្តសេចក្ដីណែនាំបន្ថែមលេខ ០១៩/២១ សណន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ។
– ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឲ្យមានខ្យល់ចេញ-ចូល គ្រប់គ្រាន់ ដោយត្រូវជៀសវាងការប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនការ ចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាតម្អាត ១,៥ ម៉ែត្រ ជាចាំបាច់ ក្នុងបរិវេណផ្សារនីមួយៗ អាជីវករ សន្តិសុខ បុគ្គលិក-កម្មករអតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាតឡាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ ឬ មិនរក្សាគម្លាតសុវត្ថិភាពទេនោះ គណៈកម្មការផ្សារ ត្រូវសហការជាមួយ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិត ទឹកប្រាក់ពិន័យអន្តរការណ៍ចន្លោះពី ២០០.០០០៛ ដល់ ១.០០០.០០០៛ ស្របតាមប្រការ ២ ន ប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ដែល ប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែងឡើយ។ហាមដាច់ខាតការជួបជុំបមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណី មានការជួបជុំប្រមូលផ្តុំមនុស្សខុសពីការណែនាំនេះ គណៈកម្មការផ្សារ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ ពិន័យអន្តរការណ៍ ២.០០០.000៛ ស្របតាមប្រការ ១ នៃសេចក្តីសម្រេចលេខ ០៨៩/២១ សសរ.ច ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពិន័យអន្តរការណ៍ចំពោ បុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
– តម្រូវឱ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុង បរិវេណផ្សារ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា – រៀបចំកំណត់ច្រកចេញ-ចូលផ្សារ ដើម្បីងាយស្រួលគ្រប់គ្រងការចេញ-ចូលរបស់អាជីវករ អតិថិជន និងកំណត់ច្រកសុវត្ថិភាពសម្រាប់ការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពអាសន្ន – ចាត់ឱ្យមានអ្នកវាស់កម្ដៅ បាញ់ទឹកអាល់កុល-ដែលអាល់កុល និងអនុវត្តការស្កេន QR Code”ទប់ស្កាត់កូវីដ Stop Covid” នៅតាមបណ្តាច្រកចេញ-ចូលផ្សារដែលបានកំណត់។
– ត្រូវរៀបចំកន្លែងលាងដៃ នឹងផ្គត់ផ្គង់សាប៊ូ ដាក់ទឹកអាល់កុល-ជលអាល់កុល ឱ្យបានច្រើនទីតាំងក្នុងផ្សារ ដើម្បីឱ្យអាជីវករ និងអតិថិជនប្រើប្រាស់ – ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំនៅបរិវេណជុំវិញផ្សារ និងផ្នែកខាងក្នុងផ្សារ និងត្រូវយកចិត្ត ទុកដាក់លាងសម្អាតបន្ទប់ទឹក និងជូតសម្អាតដោយទឹកអាល់កុល ឬ ទឹកសាប៊ូចំពោះកន្លែងដែលមានការប៉ះពាល់ច្រើន
– ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលប្រមូលកាកសំណល់ ដោយត្រូវដាក់ពង្រាយចុងសំរាមឱ្យបានគ្រប់គ្រាន់ និងត្រូវពាក់ស្រោមដៃ ឬ ប្រើប្រាស់ប្រដាប់ចាប់ប្រមូលសំរាមជានិច្ច – ចៀសវៀងការទទួលទានអាហារជុំគ្នា ក្រៅពីរង្វង់សាច់ញាតិ-ក្រុមគ្រួសារ ឬ អ្នកនៅក្នុងទីសំណាក់ ជាមួយគ្នា និងលើកទឹកចិត្តឱ្យវចខ្ចប់អាហារមកពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទាននៅក្នុង អំឡុងពេលប្រកបអាជីវកម្មក្នុងបរិវេណផ្សារ។
– ប្រសិនបើមានអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ អតិថិជន ឬ ជនណាម្នាក់ដែល មានវត្តមានក្នុងបរិវេណផ្សារ មានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដក ដង្ហើម ឬ រោគសញ្ញាផ្សេងទៀត គណៈកម្មការផ្សារ ត្រូវហៅទូរសព្ទទៅកាន់លេខ ១១៥ និង ទំនាក់ទំនងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមគ្រូពេទ្យចុះយកសំណាក ហើយត្រូវរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ទាន់។
ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌដូនពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរ សុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យក្នុងមូលដ្ឋានផ្សារកណ្តាល សំដៅ ធានាការអនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ។ ក្នុងករណីរកឃើញថា គណៈកម្មការផ្សារ ឬ បុគ្គលណាម្នាក់ មិនព្រមសហការ ឬ មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី