ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំងជួបពិភាក្សាជាមួយអង្គការហេហ្វឺប្រចាំនៅកម្ពុជាដើម្បីគម្រោងសហគ្រាសកែច្នៃមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិ
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និង លោក អភិបាលស្រុករលាប្អៀរ នៅរសៀលថ្ងៃទី២៦ ០៧ ២០២១នេះ បានជួបពិភាក្សាការងារជាមួយលោក ញ៉ែម សារ៉េត នាយកអង្គការហេហ្វឺប្រចាំនៅកម្ពុជា និងសហការី ប្រធានសមាគមភ្នំនាងកង្រី។

លោក ញ៉ែម សារ៉េត នាយកអង្គការហេហ្វឺប្រចាំនៅកម្ពុជា បានធ្វើបទបង្ហាញដោយសង្ខេបអំពីក្របខណ្ឌនៃគម្រោង”សហគ្រាស កែច្នៃមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា” ក្នុងគោលបំណងជួយលើ កកម្ពស់ និងជំរុញទីផ្សារកសិផលខ្មែរ ឱ្យមានភាពប្រសើរឡើង មាននិរន្តរភាព។

គម្រោងនេះ នឹងរៀបចំសាងសង់ផ្សារសហគមន៍កសិកម្ម ដែលជាបណ្តុំនៃកសិអាជីវកម្ម ជាមជ្ឈមណ្ឌលប្រមូលផ្តុំផលិតផលកសិកម្ម និងជាទីតាំងទិញ-លក់ផលិតផលកសិកម្មខ្មែរគ្រប់ប្រភេទនៅក្នុងតំបន់ និងផ្តល់ជូនរថយន្ត និងរ៉ឺម៉កដែលបំពាក់ដោយប្រព័ន្ធបច្ចេក ទេស សម្រាប់ដឹកជញ្ជូនកសិផលកសិកម្មផងដែរ។

បន្ទាប់ពីបានស្តាប់បទបង្ហាញ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត បានគាំទ្រគម្រោងទាំងស្រុង ឯកឧត្តមបានសង្ឃឹមថា គម្រោងនេះនិងអាចបង្កើនការងារដល់យុវជនយុវនារីធ្វើ និងបង្កើនមុខរបរនិងប្រាក់ ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

នៅក្នុងកិច្ចពិភាក្សានេះដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុម ការងារចុះពិនិត្យដល់ទីតាំងមួយកន្លែង ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដើម្បីឱ្យក្រុមការងារបច្ចេកទេសគម្រោងចុះសិក្សាស្រាវជ្រាវបឋមក្នុងការអនុវត្តគម្រោងជាក់ស្ដែងអោយទទួលបានជោគជ័យ៕
ដោយ ៖ ឈៀងថារិទ្ធ







-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ