អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​មួយ​ចំនួនធំ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​មួយ​ចំនួនធំ

Published

on

រតនគិរី ៖ ផ្ទះ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ រួម​ទាំង​សម្ភារៈ​មួយចំនួនធំ ប៉ុន្តែ​មិនមាន​មនុស្ស​គ្រោះថ្នាក់​ទេ​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថៃ្ង​ទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្តរតនគិរី​។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ឆេះ​ផ្ទះ​១​ខ្នង​នេះ​មាន​ទំហំ ៤​គុណ​៥ ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី បាំងជញ្ជាំង​ផ្ទាំ​ប្ញ​ស្សី ក្រាល​ក្តា​ឈើ បាន​រង​ការ​ឆាប់ឆេះ​ស្ទើ​អស់ទាំង​ស្រុង រួមទាំង​សម្ភារៈ​មួយចំនួនធំ​។

ជនរងគ្រោះ​ឈ្មោះ ក្លង ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ព្រៅ ប្រពន្ធ​ឈ្មោះ ជួយ រឹម អាយុ​២៩​ឆ្នាំ ជនជាតិ​ព្រៅ និង​កូនប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ មិនមាន​គ្រោះថ្នាក់​នោះទេ​។

សមត្ថកិច្ច​បន្ត​ថា ឆេះ​ផ្ទះ​មួយ​ខ្នង​នេះ​ គឺ​ផ្តើម​ចេញ​ពី​ចង្ក្រាន​ដាំបាយ ហើយ​ម្ចាស់​បាន​ចាក​ចេញទៅ​ចំការ​បាត់ទៅ ក្រោយពី​លឺ​ដំណឹង​ថា​ភ្លើង​ឆេះ​ផ្ទះ​អស់ ក៏​មាន​ការតក់ស្លុត​និង​រន្ធត់​តែម្ដង​។

សម្ភារៈ​ដែល​បាន​បាត់បង់​រួមមាន -​ម៉ា​ស៊ីន​កាត់​ស្មៅ​ចំនួន ១​គ្រឿង -​ម៉ា​ស៊ី​ន​បាញ់ថ្នាំ​ចំនួន ១​គ្រឿង​
-​ម៉ា​ស៊ីន​ត្រង់​ស៊ីន័​រ​ចំនួន ១​គ្រឿង -​លុយ​ចំនួន​២​លាន​រៀល -​ស្រូវ​ចំនួន ៣ បេ -​ខ្សែក​រមាស​ចំនួន​១​ខ្សែ តម្លៃ​២​លាន​រៀល ​និង​ឈើ​គ្រឿងផ្ទះ​ខូចខាត​មួយចំនួនទៀត​។

ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្បាំ​ង​២ និង​ប្រជា​ពលរដ្ឋ​បាន​ចុះជួយ​អន្តរាគមន៍​ពន្លត់ ប៉ុន្តែ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​អស់ទាំង​ស្រុង​ទៅ​ហើយ​៕
ដោយ ៖ អ៊ុច សា​វុ​ទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម