Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ចុកថប់ដង្ហើម​ស្លាប់​សង្គ្រោះមិនទាន់ គ្រូពេទ្យបញ្ជាក់ថាខ្យល់គរ

បានផុស

នៅ

បុរសម្នាក់បានត្រលប់មកពីធ្វើការវិញពិសារបាយជាមួយប្រពន្ធរួចស្រាប់តែមានអាការមិនស្រួលខ្លួនត្រូវបានអ្នកជិតខាងនាំគ្នាជួយលើកចុះពីផ្ទះជួលមកក្រោមដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះ ក៍បានដាច់ ខ្យល់ស្លាប់ភ្លាមៗតែម្ដង បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០យប់ នៅចំណុចផ្ទះជួ​ល​ក្រោយបុរីអរគីដេរ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពបុរសជនងគ្រោះមានឈ្មោះ ជាង សំបូរ អាយុ៣៥ឆ្នាំ ជាបុគ្គលិកផ្នែកអចលនទ្រព្យស្នាក់នៅផ្ទះជួលជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តតាកែវ។

ប្រពន្ធសពបុរសរងគ្រោះ​បានឱ្យដឹងថា មុនពេលកើតហេតុប្តីរបស់នាងហូបបាយរួចស្រាប់តែមានអាការចុក​ថប់​​ដង្ហើមបាត់មាត់បាត់កពេលឃើញដូច្នេះហើយរូបគាត់បានហៅអ្នកជិតខាងឱ្យ​ជួយ​សង្រ្គោះបឋម ដោយការរឹតទ្រូង និងលាបប្រកូឡា ហើយបានលើកមកជាន់ដី ដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈមក​ដល់ដីជនរងគ្រោះមានអាការកាន់តែធ្ងន់ធ្ងនរទៅលែងនិយាយស្ដីអ្វីទាំងអស់ រហូតទាល់តែមានរថយន្តសង្គ្រោះទៅយកបានពិនិត្យឃើញថា ប្ដីរបស់គាត់បានផុតដង្ហើមបាត់ទៅហើយ។

បន្ទាប់មកមកឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ពិនិត្យកន្លែងកើតហេតុរួចហើយក៍បានឲ្យក្រុមគ្រូពេទ្យ យកសំណាកដើម្បីពិនិត្យរកជំងឺកូវីដ១៩ តែលទ្ធផលគឺអវិជ្ជមាន ទើបឱ្យសមត្ថកិច្ចជំនាញធ្វើការបន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងពិនិត្យរួចថា ជនរងគ្រោះ  បានស្លាប់ដោយសារខ្យល់​គររួចហើយក៍បានប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

ប៉ែន ចំរុង
ជីវិតកម្សាន្ដ១ ម៉ោង មុន

ប្រើហ្វេសប៊ុកឱ្យមានប្រយោជន៍! ប៉ែន ចំរុង សួរយោបល់អ្នកគាំទ្រ គួរប្តឹងឬយ៉ាងណា ក្រោយមានអ្នកជេរប្រមាថដល់ម្តាយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្រ្តីថៃ អនុម័តលើជំនួយសម្រាប់កូនបំណុលក្រៅធនាគារ

ព័ត៌មានជាតិ២ ម៉ោង មុន

ដំណើរទៅកាន់ឥណ្ឌូណេស៊ីខាងមុខ សម្ដេច ហ៊ុន សែន នឹងឆ្លៀតទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន

សន្តិសុខសង្គម២ ម៉ោង មុន

ម្ចាស់សំណង់សង់រំលោភដីព្រែកនៅស្រុកស្រីសន្ធរ បានរុះរើចេញដោយខ្លួនឯង ក្រោយអាជ្ញាធរជូនដំណឹង

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម