Connect with us

ព័ត៌មានជាតិ

ក្មេងស្រីជំទង់វ័យ ១៥ ឆ្នាំ ចុះ​ហែល​​ទឹកអូរលង់ស្លាប់​គ្មានអ្នកដឹង

បានផុស

នៅ

ក្មេងស្រីជំទង់វ័យ ១៥ ឆ្នាំម្នាក់ បានចុះទៅហែលទឹកអូរលេង ដែលទើបនឹងស្ដារថ្មី មានជំរៅជ្រៅ បណ្ដាលឱ្យ​លង់ស្លាប់គ្មានអ្នកដឹង។

អ្នកភូមិ និងប្រជាពលរដ្ឋបានប្រទះឃើញសាកសព នៅវេលាម៉ោង ១២​ ថ្ងៃទី ២៦ ខែកក្កដា ស្ថិតភូមិគោកធ្នង់កណ្តាល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នារីរងគ្រោះស្លាប់មានឈ្មោះ ចាន់ ផល្លី អាយុ​១៥ឆ្នាំ រស់នៅភូមិកើតហេតុ។

តាមប្រភព័ត៌មាន ស្ត្រីក្រមុំនោះនៅពេលព្រឹកស្រាប់តែចេញពីផ្ទះចាត់សំដៅទៅទឹកអូរដែលទេីបនឹងស្តារថ្មីទឹកមានជំរៅជ្រៅស្ថិតនៅខាងជើងភូមិចំងាយ ១.០០០ម៉ែត្រទៅដល់ស្រាប់តែចុះហែលទឹកលេង ដោយសារទឹកទើបស្តារជ្រៅទឹកហូរគួចហែលមិនរួចក៏លង់ស្លាប់ដោយគ្មានអ្នកដឹង ក្រុមគ្រួសារ និងឪពុកម្តាយ អ្នកភូមិ ដោយ​​បាត់កូនយូរពេកក៏តាមទៅរកនៅចំណុចអូរដែលស្ត្រីនោះលង់ស្លាប់ក៏ចុះរាវរកឃើញសពហើយដឹកយកផ្ទះពេលនោះក្រុមគ្រួសារបានរាយការណ៍ឱ្យសមត្ថកិច្ចចុះមកពិនិត្យសពបានធ្វើការសន្និដ្ឋានថាសពនេះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដ ព្រោះសំអាងថាខ្លួនស្ត្រីនោះគ្មានស្នាកស្នាម។

សពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វេីបុណ្យនៅផ្ទះភូមិគោកធ្នង់កណ្តាលឃុំអូរប្រាសាទតាមប្រពៃណី៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម