ព័ត៌មានជាតិ
អាជ្ញាធរយកសាច់ក្របីក្លាស្សេ ៣ កុងតឺន័រមានផ្ទុកមេរោគកូវីដ-១៩ ទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់
កម្ពុជារកឃើញសាច់ក្របីក្លាស្សេ ចំនួន ៣ កុងតឺន័រ នាំចូលពីប្រទេសឥណ្ឌាមានផ្ទុកមេរោគកូវីដ១៩។ សាច់ក្របីនោះ នឹងត្រូវនាំយកមកដុតបំផ្លាញចោល ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៧ ខែកក្កដានេះ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សាច់ក្របីទាំង ៣ កុងតឺន័រ នឹងត្រូវដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់ នៅថ្ងៃទី ២៧ ខែកក្កដានេះ។

លោក វ៉ី សំណាង ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្ន ហើយសួរនាំឱ្យបានច្បាស់លាស់ ពីប្រភេទនៃសាច់ក្លាស្សេទាំងនោះ ដែលនាំចូលពីឥណ្ឌា មានផ្ទុកមេរោគកូវីដ ហើយគយចាប់បាន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី ១៩ ខែមិថុនា បានប្រកាសសម្រេចអនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ ក្រោយពីផ្អាកមួយរយៈ បន្ទាប់ពីមានករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ច្រើន នៅប្រទេសឥណ្ឌា។
ទោះយ៉ាងណាការលើកលែងបម្រាមនេះ ក៏ដាក់ជំនួសមកវិញនូវវិធានការបណ្ដោះអាសន្នមួយចំនួនរួមមាន៖
- តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថាគ្មានវិរុសកូវីដ១៩ លើកសាច់បង្កក
- នៅពេលទំនិញមកដល់តម្រូវឱ្យធ្វើតេស្តសំណាករកវិរុសកូវីដ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនពេលអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ៕ ដោយៈ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ