Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​៣​នាក់​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ភ្លាមៗ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ដល់​ប្អូនប្រុស​ម្នាក់

បានផុស

នៅ

ភ្នំពេញ ៖ ​ក្រោយពី​បានឃើញ​សារព័ត៌មាន​ថា កុមារ យី សេង​ឡុង មាន​អាយុ​១៤​ឆ្នាំ ដែលមាន​ជំងឺ​ហេ​ម៉ូ​ហ្វី​លា ឬ​ជំងឺ​ឈាម​ក្រ​កក ឬ​ឈាមរាវ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ត្រូវការ​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ជួយ​ដល់​ក្មេងប្រុស​ម្នាក់​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​៣​នាក់ ទៅ​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​ដល់​គាត់​ភ្លាមៗ​នា​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​ម​ន្ទីរ​ពេទ្យ​កុមារ​ជាតិ ដែល​បាន​មើលថែ​កុមារ​ក្នុង​រយៈពេល​កន្លងមក ដោយ​ទទួល​ព្យាបាល​មិន​គិត​ប្រាក់​និង​យកចិត្តទុកដាក់​ព្យាបាល​បន្ត​ទៅមុខទៀត។

ក្នុង​ឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ឲ្យ​ក្រុមការងារ​នាំ​យក​នូវ​អំណោយ​ឧបត្ថម្ភ ចំនួន ១,០០០,០០០​រៀល ភេសជ្ជៈ​០៣​កេស ចាហួយ​០១​កេស ដើម្បី​សួរសុខទុក្ខ​កុមារ យី សេង​ឡុង​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផងដែរ៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម