ព័ត៌មានជាតិ
ក្រសួងហៅមន្ត្រីត្រួតពិនិត្យដំណើរការប្រឡងបាក់ឌុបជិត១០០នាក់ មកបណ្តុះបណ្តាល
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានហៅមន្ត្រីត្រួតពិនិត្យដំណើរការប្រឡងបាក់ឌុបជិត១០០នាក់ មកបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ខ្លួនខណៈការប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២០ខាងមុខ។
សិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេសនេះបានប្រព្រឹត្តិទៅក្រោមអធិបតីផាពលោក បណ្ឌិតសភាចារ្យហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដោយមានអ្នកចូលរួមសរុបចំនួន៩៥រូប ដែលរួមមានប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ត ២៥រូប នាយកគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ២៣រូប ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ២៥រូប និងក្រុមការងារស្នូល គ្រូឧទ្ទេស អ្នកសម្របសម្រួល និងជំនួយការ ២២រូប។
បើតាមក្រសួងអប់រំការរៀបចំសិក្ខាសាលានេះធ្វើឡើងដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
សិក្ខាសាលានេះបានពិភាក្សាផ្តោតទៅលើប្រធានបទចំនួនបួនរួមមាន១.ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ ២.តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស ៣.តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស និង ៤.បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ