ព័ត៌មានជាតិ
រយៈពេល១ឆ្នាំនេះ រដ្ឋាភិបាលបានបញ្ចេញថវិកា ៣៨១លានដុល្លារជួយជនងាយរងគ្រោះក្នុងពេលប្រយុទ្ធជំងឺកូវីដ១៩
ភ្នំពេញ៖ រយៈពេល១ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង១.៥០០ប៊ីលានរៀល ឬត្រូវជាប្រមាណ ៣៨១លានដុល្លារអាមេរិក ដើម្បីជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្រោយការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូរីដ-១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសង្គមកិច្ចបានចាប់ផ្តើមដំណើរការមកដល់បច្ចុប្បន្នបានចំនួន៥ជុំ មាន១៣លើករួចមកហើយ។
រដ្ឋាភិបាលបានចាប់ផ្តើមបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុ ទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៦ លើកទី១ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ ខាងមុខនេះ។
ក្រៅតែពីការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ សម្រាប់អ្នកក្រីក្រកម្រិត១ និងកម្រិត ២ កាលពីកន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភថវិកាសម្រាប់អ្នកនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានចំនួនជាង៦ម៉ឺននាក់ ដោយចំណាយថវិកាប្រមាណ៦លានដុល្លារ។ ទន្ទឹមគ្នានេះ ក៏បានផ្តល់សាច់ប្រាក់ជួយឧបត្ថម្ភដល់កម្មករ និយោជិតដែលបាត់បង់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ផងដែរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក