ព័ត៌មានជាតិ
បើកលឿនមិនប្រយ័ត្នជ្រុលចង្កូតបុកហ៉ីយ៉ាន់ដាយខូចខាតយ៉ាងដំណំ
ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងប៉ះគ្នា បណ្តាលឲ្យភាគីម្ខាងរងការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង២នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ តាមកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចផ្លូវកំពុងជួសជុលថ្មីមួយកំណាត់(ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨៦-២៨៧)ស្ថិតនៅក្នុងភូមិកាទៀង(ហៅអូរទទឹង) ឃុំល្បាំង១ ស្រុកលំផាត់។

អធិការស្តីទីលោក ក្លុល ថើង បានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពង់ចាម3A-4317 ដឹកជ័រកៅស៊ូ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជាការដ្ឋានកំពុងជួសជុលផ្លូវហើយមានដីហុយផងនោះ រថយន្តនេះបានបើកយឺតៗ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រ បានបោះពួយយ៉ាងលឿនមកពីក្រោយ មិនបានចាប់អារម្មណ៍បុកគូទរថយន្តហ៉ីយ៉ាន់ដាយយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោកអធិការស្តីទីបន្តថា រថយន្តឡង់គ្រីស័របើកបរដោយឈ្មោះ ពៅ វិសាល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើបបរ មានទីលំនៅភូមិព្រែកតាសេក សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ និងអ្នករួមដំណើរម្នាក់ ឈ្មោះ យឿន សុផល ភេទប្រុសអាយុ៦៦ឆ្នាំ ជនជាតិខ្មែរមុខរបរមន្រ្តីរាជការ មានទីលំនៅជាមួយគ្នាមិនមានរបួសនោះទេ។
ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ក្រោយកើតហេតុក៏រត់គេចខ្លួនបាត់។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង១ សហការជាមួយកម្លាំងជំនាញចរាចរណ៍នៃអធិការស្រុកលំផាត់ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្ត ចុះមកអន្តរាគមន៍ធ្វើការវាស់វែងនិងរឹបអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ៕
អត្ថបទ៖ អ៊ុច សាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ