Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅ សំណូម ពរពលរដ្ឋ បញ្ឈប់ការយកសំរាម បោះចូលប្រឡាយទឹក

បានផុស

នៅ

អាជ្ញាធរខណ្ឌច្បារអំពៅ បានសំណូមពរ និងអំពាវនាវដោយទទូច សុំឲ្យប្រជាពលរដ្ឋរស់នៅ ក្បែវិទ្យាល័យច្បារអំពៅ ស្ថិតក្នុងសង្កាត់និរោធ បញ្ឈប់ការយកសំរាម ទៅបោះចូលប្រឡាយបង្ហូទឹក ដែលបង្កឲ្យការកកស្ទះ ទឹកហូរចូលប្រ​ឡាយលូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណូមពរនេះ គឺធ្វើឡើងដោយលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ខណៈពេលដែលលោកដឹកនាំក្រុមការងារថ្នាក់ខណ្ឌ និងសង្កាត់និរោធ ចុះពិនិត្យមើលការស្តារប្រឡាយ តភ្ជាប់ពីប្រឡាយព្រែកបារាំងដល់ខាងកើតវិទ្យាល័យច្បារអំពៅ ប្រវែងជាង៥០០ម៉ែត្រ។

ក្នុងពេលចុះពិនិត្យ ការស្តារប្រឡាយខាងលើនេះ គឺពោពេញទៅដោយសំរាម ដែលសំរាមទាំងនេះ គឺពុំមែនមកទីឆ្ងាយនោះទេ ជាសំរាមដែលប្រជាពលរដ្ឋ រស់នៅខាងកើត វិទ្យាល័យច្បារអំពៅតែម្តង ដែល​យកមកបោះចូលប្រឡាយបែបនេះ។

លោកអភិបាលខណ្ឌច្បារអំពៅ បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ជាពិសេសត្រូវចេះទុកដាក់សំរាមឲ្យត្រឹមត្រូវ ដោយរង់ចាំឲ្យរថយន្តប្រមូលសំរាម មកដឹកតាមការកំណត់ មិនត្រូវយកសំរាមមកបោះចូលប្រឡាយទឹកបែបនេះនោះទេ។ សូមជម្រាបថា ទីតាំងដែលត្រូវស្តារប្រឡាយនេះ គឺស្ថិតក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ (ដោយ)៖នរា 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១១ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម