ព័ត៌មានជាតិ
ប្រញាប់ប្រមូលកសិផលកម្ពស់ទឹកទន្លេមេគង្គហក់ឡើងធ្វើឱ្យលិចតំបន់ទំនាបអបមាត់ទន្លេ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៦ ខែកក្កដា បានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងដងទន្លេមេគង្គនិងតំបន់ទំនាបមានការប្រុងប្រយ័ត្ន និងរួសរាន់ប្រមូលកសិផលឱ្យបានទាន់ពេលវេលា។
ការប្រកាសបែបនេះ ដោយសារតែស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នឹងហក់ឡើង នឹងបន្តក្នុងរយៈពេល ២ ទៅ ៤ ថ្ងៃខាងមុខទៀត។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានពន្យល់ថា កន្លងទៅថ្មីនេះព្យុះទី ៦ បានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ គ្រោះមហន្តរាយក្នុងខេត្តមួយចំនួននៅប្រទេសចិន វាបានបន្តដំណើរចូលមកឈួងសមុទ្រតុងកឹង ជាឆ្នេររបស់ប្រទេសវៀតណាម ហើយវាបានបង្កឱ្យមានភ្លៀងធ្លាក់ច្រើនគួសមនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គទាំងនៅក្នុងប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ។
លោកចាន់ យុត្ថាបញ្ជាក់ថាបាតុភូតភ្លៀងនេះ នឹងធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើង ខណៈមិនទាន់ឈានទៅដល់កម្រិត ដែលប្រកាសឱ្យមានការប្រុងប្រយ័ត្ននោះទេ ប៉ុន្តែការងើបឡើងនៅពេលនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់តំបន់ទំនាបនៅអមសងខាងទន្លេមេគង្គដែលមានបងប្អូនប្រជាកសិករធ្វើការបង្កបង្កើនផលដាំដុះដំណាំផ្សេងៗ។

លោក ចាន់ យុត្ថាបញ្ជាក់ថា “គោលបំណងរបស់ក្រសួងធនធានទឹក និងឧតុនិយមគឺជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាប នឹងរួសរាន់ប្រមូលកសិផល និងប្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវទឹកទន្លេមេគង្គពេលនេះ ទឹកឡើង កម្ពស់ទឹកក៏ខ្ពស់ ល្បឿនទឹកក៏លឿន ហើយរបបហូរ ក៏មានការប្រែប្រួល កន្លែងដែលមិនធ្លាប់គួច ដល់ពេលវាហូរទៅវាអាចមានទឹកកួច”។
លោក ចាន់ យុត្ថា បានបង្ហើបប្រាប់ពីស្ថានភាពកម្ពស់ទឹកទន្លេនៅកម្ពុជាថា ជាទូទៅទឹកទន្លេអាចហក់ឡើង នៅអំឡុងខែ កញ្ញា ដែលជាកម្រិតកម្ពស់ទឹកអតិបរិមា លើកទី២ ប៉ុន្តែឆ្នាំខ្លះក៏មានអតិបរិមាតែមួយលើក។ មកដល់ពេលនេះ កម្រិតទឹកអតិបរិមាលើកទី១ មិនទាន់សង្កេតឃើញមានទេ ដូច្នេះវាអាចកើតមានឡើង អំឡុងពាក់ណ្ដាលខែកញ្ញា រហូតដល់ពាក់កណ្ដាលខែតុលា ក្នុងពេលនោះភាគច្រើន ទឹកភ្លៀងធ្លាក់នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ដែលបង្កឱ្យទឹកទន្លេមេគង្គ គឺហក់ឡើងខ្ពស់។
ទោះជាយ៉ាងណា ពេលនេះកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ក៏មិនទាន់មានដោយគ្រាន់តែប្រកាសឱ្យបងប្អូនប្រជាកសិកររាន់ប្រមូលកសិផលនៅតាមដឹងទន្លេមេគង្គឱ្យបានទាន់ពេលវេលា៕ អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី