Connect with us

ព័ត៌មានជាតិ

ត្រីកម្រ និង ជិតផុតពូជជាច្រើនប្រភេទ នៅតែមានការដាក់លក់លើទីផ្សារ ក្នុងខេត្តស្ទឹងត្រែង

បានផុស

នៅ

ត្រី​កម្រ​ជា​ច្រើន​ប្រភេទ នៅ​​តែ​មាន​ការ​ដាក់​លក់​លើ​ទីផ្សារ​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​ខណៈ​ភាគច្រើន​បំផុត​​អាជីវករ​បាន​​ប្រមូលទិញ​ពី​ប្រជា​នេសាទ​​យកទៅកាន់ទីផ្សារ​។​នៅរដូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹក​ទន្លេ​ឡើង​ពពួក​ត្រី​ដែល​រស់​នៅ​តាម​ដងទន្លេមេគង្គលើ ​ជា​ប្រភេទត្រីធំៗ ហើយ​ក៏​ជា​ប្រភេទ​ត្រី​មេ​ពូជ​ពង​ពេញ​ពោះ ត្រូវបានប្រជានេសាទ នេសាទជាលក្ខណៈគ្រួសារ និងមួយចំនួនទៀត នេសាទ​លួច​លាក់​ដោយ​ប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រីដែលនេសាទបាន ត្រូវបានគេយកមកលក់នៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែង ត្រីទាំងនោះ ជា​ប្រភេទ​ ត្រីក្អែក ត្រីតានេល ត្រីប្រាត្រីពោ ត្រីដំរី ត្រីឆ្កោក ត្រីកេះ ត្រីប៉ាវ៉ា ត្រីព្រួល និង​ត្រី​ជា​ច្រើន​ប្រភេទទៀត ដែល​មានមួយក្បាលៗទម្ងន់ចាប់ពីជាងមួយគីឡូ ដល់ ៥ គីឡូក៏មានដែរ។

លោកស្រីចាន់ អូន​ ជាអ្នកលក់ត្រីក្នុងផ្សារសាមគ្គីស្ទឹងត្រែងបាននិយាយថា ប្រភេទត្រីខាងលើនេះ មាន​តម្លៃមួយគីឡូចាប់ពី ២៥.០០០រៀល រហូតដល់៤៥.០០០រៀល ក្នុង ១គីឡូទៅតាមប្រភេទត្រី។

ត្រីទាំងនេះ ភាគច្រើនត្រូវបានគេប្រមូលទិញ រុំស្កុតដាក់ក្នុងកេះក្លាស្សេ មួយ​ចំនួន​ដាក់​ឲ្យ​ម៉ូយ​តាម​អាហារដ្ឋាន ភោជនីយដ្ឋាន នានា​នៅ​តាមបណ្ដាខេត្ត ឬ​ក៏​រាជធានីភ្នំពេញ និង​ចំនួនទៀត ត្រូវ​បាន​គេ​ទិញ​ផ្ញើ​បងប្អូន នៅ​តាម​បណ្ដាខេត្ត រាជធានីភ្នំពេញដូចគ្នា​ផង​ដែរ។​

ទាក់ទងក្នុងករណីនេសាទត្រី នៅរដូវបិទនេសាទនេះ ​មន្ត្រីជលផលនៅថ្ងៃទី ២៦ កក្កដា​នេះ​ បាន​ចុះ​ល្បាត​នៅ​តាម​ដងទន្លេមេគង្គ បាន​ប្រទះ​ឃើញ​ប្រជានេសាទ ប្រើ​ឧបករណ៍​នេសាទខុសច្បាប់ បាន​បើក​ទូក​រត់​គេច ត្រូវ​បានកម្លាំងជំនាញប្រមូលយកម៉ង មានត្រីព្រួលជាច្រើនក្បាល ជាប់​ម៉ង​សុទ្ធ​សឹង​ជា​ត្រី​មេ​ពូជធំៗ ពង​ពេញ​ចំពោះ ហើយ​ត្រូវ​ដោះ​ប្រលែង​ចូល​ទៅ​ក្នុង​ទន្លេ​វិញ​។​

លោក ទុំនីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានអំពាវនាវដល់បងប្អូនប្រជានេសាទ​ទាំងអស់​ថា​បើ​ស្រលាញ់​ធនធានជីវៈចម្រុះ​ ដែល​មាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ ត្រូវ​មាន​ឆន្ទៈ​កុំ​ប្រើឧបករណ៍នេសាទខុសច្បាប់ មិនថានៅរដូវបិទបើកនេសាទនោះទេ គឺច្បាប់ហាមឃាត់។

លោកនាយខណ្ឌពន្យល់ថា​ បញ្ហានេះ មន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាពហើយ ភាគី​ពាក់​ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានដកហូត​នូវឧបករណ៍​ឆក់និងមានការឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៥ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

Sokha Hotels

ព័ត៌មានពេញនិយម