Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ រកឃើញជំងឺ ដុំពក លើស្បែកសត្វគោមួយចំនួន នៅតាមស្រុកក្រុង នៃខេត្តបន្ទាយមានជ័យ

បានផុស

នៅ

(បន្ទាយមានជ័យ)៖ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងអំពីការកើតឡើង នូវជំងឺដុំពកលើស្បែកសត្វគោមួយចំនួន នៅតាមស្រុកក្រុង នៃខេត្តបន្ទាយមានជ័យ ហើយលោកថា មន្ត្រីបសុពេទ្យខេត្តអាចគ្រប់គ្រងបាន ខណៈដែលជំងឺនេះបានកើតឡើងតាមខេត្តនានា ហើយលោកប្រាប់ប្រជាពលរដ្ឋដែលជា​ម្ចាស់សត្វគោ កុំមានការព្រួយបារម្ភ។

លោក ហ៊ុយ ទូច បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីរូបលោកបានដឹកនាំមន្រ្តីរបស់ខ្លួន សហការជាមួយអាជ្ញាធរដែនដីចុះពិនិត្យនិងផ្តល់ថ្នាំដល់ពេលសត្វភូមិនិងម្ចាស់សត្វដែលកើតជំងឺដុំពក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១​នេះ។ តាមការបញ្ជក់ពីលោក ហ៊ុយ ទូច សត្វគោដែលបានកើត ជំងឺដុំពកលើស្បែកទូទាំងខេត្ត មានចំនួន ៥៥៦ក្បាល ដោយបានព្យាបាលជា បានចំនួន៤៩៨ក្បាល។ ក្នុងនោះងាប់ ចំនួន១០ក្បាល ដែលជាកូនគោ ហើយកាលដែ​លមានងាប់នេះ ដោយសារតែម្ចាស់សត្វចឹញ្ចឹមមិនបានមើលថែទាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានឲ្យដឹងទៀតថា ជំងឺនេះបានកើតឡើងនៅលើសត្វគោ ក្នុងរយៈពេលពីរខែចុងក្រោយនេះ បន្ទាប់ពីជំងឺនេះបានកើតឡើងមុន នៅតាមបណ្តាលខេត្តដទៃជាច្រើនករណី និងជាពិសេសនៅប្រទេសជិតខាង ដូចជាប្រទេសថៃជាដើមបានកើតឡើងលើខេត្តចំនួន១៩ខេត្ត។ តាមរយៈ នៃការកើតឡើងនេះផងដែរ ខាងការិយាល័យជំនាញរបស់លោក បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងម្ចាស់សត្វ ពិនិត្យព្យាបាលរហូតដល់ មានការជាសះស្បើយស្ទើរទាំងស្រុង តាមរយៈថ្នាំពីនាយកដ្ឋានផលិតកម្ម និងបសុពេទ្យ ព្រមទាំងថ្នាំពីអតិថិជន ដែលបានជួយឧបត្ថម។


សូមជម្រាបថា ជំងឺដុំពកលើស្បែកសត្វគោជាជំងឺឆ្លង ដែលអាចឆ្លងតាមរយៈសត្វមុស រុយ និងតាបោន ហើយ​អាចឆ្លងពីសត្វដែលឈឺ ទៅសត្វដែលមិនឈឺ។ ដើម្បីទប់ស្កាត់បាន ពីការឆ្លងជំងឺដុំពកលើសត្វគោនេះ លោក លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ បានណែនាំម្ចាស់សត្វគោទាំងអស់ ត្រូវធ្វើអនាម័យជាប្រចាំ និងបំបែកសត្វឈឺ ឲ្យដាច់ពីសត្វដែលមិនឈឺ។ បើប្រជាកសិករ ឬម្ចាស់សត្វគោ មានការសង្ស័យត្រូវរាយការណ៍ ដល់ភ្នាក់ងារបសុពេទ្យ ដែលនៅជិតបំផុត ឬតាមរយៈតាមលេខទូរសព្ទ័ 012 95 25 18 ដើម្បីទាក់ទងឆ្លើយតបបន្ទាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១២ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម