Connect with us

ព័ត៌មានជាតិ

«ព្រះអង្គជប់»​ភ្នំគូលែន កន្លែងវិសិដ្ឋ សម្រាម​រាយប៉ាយ​តាំង​ពី​ជណ្តើរ​ឡើង​ ដល់​ចំណតរថយន្ត

បានផុស

នៅ

«ព្រះអង្គជប់»នៃភ្នំគូលែន ទី​កន្លែងដែលធ្លាប់ល្បីល្បាញ មានពុទ្ធបរិស័ទមកពីគ្រប់ទិសទីផ្តល់ការគោរពប្រណិប័តន៍ បែរជាត្រូវមកគ្របដណ្តប់ដោយសម្រាម​រប៉ាតរប៉ាយគួរឱ្យស្អប់ខ្ពើមទៅវិញ។

អភិបាលស្រុកបន្ទាយ​ស្រី លោក ឃឹម ហ្វីណង់​ បាន​យក​ឱកាស«ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២០» ប្រមូល​កម្លាំង​ជាង ២០០ នាក់ សម្អាត​បរិស្ថានដើម្បី​ប្រែក្លាយ​ទី​សក្ការ​«ព្រះអង្គជប់»​ភ្នំគូលែន សក្កសមជា​កន្លែង​ពិសិដ្ឋ​សម្រាប់​ពលរដ្ឋ​គោរព​បូជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាល​ស្រុក​បន្ទាយ​ស្រី ឃឹម ហ្វីណង់​បាន​ឲ្យ​ដឹ​ង​ថា រដ្ឋបាលស្រុកបន្ទាយស្រីគ្រោងធ្វើការពិភាក្សាជាមួយរដ្ឋបាលស្រុកស្វាយលើ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា ដើម្បីឈានទៅរកយន្តការគ្រប់គ្រងប្រកបដោយនិរន្តភាពមួយនៅទីនេះ។

ការបង្កើតគណៈកម្មការគ្រប់គ្រង ឬសហគមន៍ផ្លូវការច្បាស់លាស់ដែលមានលទ្ធភាពអាចស្វ័យគ្រប់គ្រងបាន គឺជាជម្រើសល្អមួយដែលគួរយកមកពិចារណា។ ប៉ុន្តែក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី លោក​អំពាវនាវ ២ចំណុចជាបណ្តោះអាសន្ន៖

ទីមួយ សូមបងប្អូនអ្នកទេសចរ និងពុទ្ធបរិស័ទ្ធទាំងអស់ដែលមកទស្សនាកម្សាន្ត ឬធ្វើបុណ្យធ្វើទាននៅទីនេះមេត្តាគ្រប់គ្រងសំរាមផ្ទាល់ខ្លួន និងផ្តល់ភាពទទួលខុសត្រូវលើសំរាមដែលខ្លួនបានបង្កើត ព្រោះរាល់សំរាមដែលបោះចោលនៅទីនេះនឹងបន្តនៅទីនេះជារៀងរហូត។

ទីពីរសប្បុរសជនដែលតែងតែបរិច្ចាគ ធ្វើបុណ្យធ្វើទានទៅកាន់ព្រះអង្គជប់ គួរពិចារណារំលែកការចូលរួមនេះមកលើកិច្ចគាំពារថែរក្សាបរិស្ថាន និងគ្រប់គ្រងសំរាមផង តាមរយៈការជ្រោមជ្រែងលើយុវជនស្ម័គ្រចិត្ត ឬឧបត្ថម្ភដល់ប្រជាការពារដែលធ្វើការពាក់ព័ន្ធនឹងការប្រមូលសំរាម។ ភាពស័ក្តសិទ្ធ និងការគោរពបូជាមិនគួរធ្វើឡើងនៅក្នុងទីដែលគគ្រិចនោះទេ ហើយការស្រលាញ់ថែរក្សាបរិស្ថានក៏អាចរាប់ថាជាការធ្វើបុណ្យបានដែរ។

«ព្រះអង្គជប់» ជា​កន្លែងដ៏វិសិដ្ឋ មាន​កិត្តិស័ព្ទ​ល្បី​ខ្លាំងពូកែ និងក៏ជា​កន្លែង​សក្តានុពលខាងផ្នែកទេសចរណ៍សាសនា។ ទីនោះ​ជាតំបន់ឧទ្យានជាតិ ស្ថិត​នៅ​ព្រំប្រទល់ខណ្ឌចែករវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ(ត្រឹមច្រកឡើងនៅជើងភ្នំស្ថិតក្នុងស្រុកបន្ទាយស្រី ចំណែកផ្លូវឡើងនិងផ្នែកខាងលើស្ថិតក្នុងស្រុកស្វាយលើ)។

ថ្មីៗនេះ រដ្ឋបាលស្រុកបន្ទាយស្រី​បានប្រមូល​កម្លាំង​ជិត២០០នាក់ ដាក់កម្មវិធីសម្អាតបរិស្ថាននៅក្នុងតំបន់នេះឱ្យចំថ្ងៃទិវាបរិស្ថាន២៣វិច្ឆិកាតែម្តង។ តែអ្វីៗមានសភាពធ្ងន់ធ្ងរលើសពីការរំពឹងទុកទៅទៀត។ ចាប់តាំងពីចំណតរថយន្តនៅខាងផ្នែកខាងក្រោម នៅតាមសងខាងជណ្តើរឡើង និងផ្លូវរថយន្ត ចំណុចសម្រាកជើងនីមួយៗ ជាពិសេសនៅជុំវិញបរិវេណដែលមានអ្នកលក់ដូរ និងផ្នែកខាងលើនៃភ្នំ ក៏ដូចជាបរិវេណជុំវិញបន្ទប់ទឹក សំរាមយ៉ាងច្រើនមាននៅស្ទើរតែគ្រប់ទីកន្លែង ហាក់ដូចជាមិនដែលមានអ្នកណាធ្លាប់មកសម្អាតទាល់តែសោះ ដែលធ្វើឱ្យមានការខ្ពើមរអើម មិនចង់សូម្បីតែដើរឆ្លងកាត់ កុំថាឡើយឱ្យមកលេងកម្សាន្ត។

បើ​តាម​លោក​ឃឹម ហ្វីណង់ លើក​ឡើង​ថា អាចថាបណ្តាលមកពីភាពមិនច្បាស់លាស់នៃដែនសមត្ថកិច្ចទទួលខុសត្រូវក៏ថាបាន ព្រោះយ៉ាងហោចណាស់ក៏មានស្ថាប័ន៤ដែរ ដែលពាក់ព័ន្ធនៅទីនេះ(បរិស្ថាន? អប្សរា? ស្វាយលើ? បន្ទាយស្រី?)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ

Sokha Hotels

ព័ត៌មានពេញនិយម