Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ ក្នុងស្រុក​រតន​មណ្ឌល ​៤​ម៉ឺន​នាក់​ ដែល​គ្រប់​អាយុ​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​​

បានផុស

នៅ

​លោក​អភិបាល​ខេត្ត​បាត់ដំបង​ បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ស្រុក​រតនមណ្ឌល ​ក្នុងការ​ផ្តល់នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុករ​បស់​ខ្លួន​ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការកំណត់​បែងចែក​កាលវិភាគ​ដល់​ប្រជាពលរដ្ឋ ​រស់នៅ​តាម​បណ្តា​ឃុំ​ទូទាំង​ស្រុក​ ដែល​មាន​ចំនួន​៤​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​ ដើម្បី​ទប់ស្កាត់​ការឆ្លង​ពី​ជំងឺ​កូ​វីដ​១៩ ​ត្រូវ​បញ្ចៀស​ពី​បាតុភាព​មិនល្អ​កើតឡើង​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការចាក់​វ៉ាក់សាំង​ក្នុងស្រុក​របស់​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ថ្លែង​បែបនេះ ​ខ​ណៈដែល​លោក​ ងួន ​រត​នះ​ អភិបាលខេត្ត​បាន​អញ្ជើញ​ជា​គ​ណៈអធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​និង​ចូលកាន់​មុខតំណែង​ថ្មី​របស់​លោក​ គុយ វ​ណ្ណូ​ ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​រតនមណ្ឌល​ជំនួស​លោក ​ឥន្ទ​ សៅ​ឬ​ទ្ធិ​ ដែល​ត្រូវ​បាន​ចូលនិវត្តន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកក្កដា ​ឆ្នាំ​២០២១​។​ ក្នុងឱកាស​នោះ​ លោក​អភិបាលខេត្ត​ក៏បាន​ជំរុញ​ឲ្យ​លោក​អភិបាលស្រុក​ ដែល​ទើប​ទទួល​នូវ​មុខតំណែង​ថ្មី​ ត្រូវ​រៀបចំ​ផែនការ​ក្នុង​ការ​ផ្តល់​និង​ការចាក់​វ៉ាក់សាំង​ធ្វើយ៉ាងណា ​កុំ​ឲ្យ​មានការ​កកស្ទះ​មនុស្ស​កកកុញ​ប្រាសចាក​ពី​វិធានការ​ ក្នុងការ​មក​ទទួល​នូវ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លង​ពី​កូ​វីដ​១៩​។

​លោក​អភិបាលខេត្ត​បាត់ដំបង​ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុងស្រុក​ដែល​គ្រប់​អាយុ​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​សូម​មក​ទទួល​ឲ្យ​បាន​គ្រប់ៗ​គ្នា​ កុំ​ឲ្យ​មានការ​យឺតយ៉ាវ​ពេលវេលា​ ដោយ​លោក​អភិបាល​បាន​ថ្លែង​បញ្ជាក់​បែបនេះ​ថា ​ប៉ុន្មាន​ថ្ងៃនេះ​ស្ថានភាព​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​១៩​ និង​កំពុងតែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ដោយសារតែ​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​អ្នក​ជំងឺ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​ប្រភេទ​ថ្មី​(Delta)​ដែល​ជា​សញ្ញា​ត្រូវ​ប្រុងប្រយ័ត្ន​សម្រាប់​ខេត្តបាត់ដំបង​និង​នៅតាម​បណ្តា​ក្រុង​ស្រុក​ជៀសវាង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ការ​រាតត្បាត​និង​អាច​ឆ្លង​ចូលក្នុង​កម្រិត​សហគមន៍​បាន​។

​ខ​ណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ក្រោយ​ទទួល​ការចាក់​វ៉ាកសាំង ​ហើយ​វា​ជា​វិធានការ​ទី​១​ ដែល​ត្រូវ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​តែ​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ម៉ឺងម៉ាត់​នូវ​វិធានការ​ ទី​២​នោះ​គឺ ជា​វិធានការ​របស់​សុខាភិបាល​និង​រាជរដ្ឋាភិបាល​ ដែល​បាន​ណែនាំ​ជាប្រចាំ​នូវ​៣​ការពារ​និង​៣​កុំ​ ដែល​ត្រូវ​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា​ ចាំបាច់​ត្រូវតែ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការបង្ការ​ទប់ស្កាត់​ពី​ការ​រាតត្បាត​នូវ​ជំងឺ​នេះ ដែ​លវា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​អាយុជីវិត​សាធារណៈ​ជាមួយនិង​ការប៉ះពាល់​ដល់​សេដ្ឋកិច្ចសង្គម​និង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា តាម​របាយការណ៍​រដ្ឋ​បាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​២៥​ខែកក្កដា ​ឆ្នាំ​២០២១​ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ នៅ​ខេត្តបាត់ដំបង​ក្នុង​វគ្គ​ទី​១​សម្រាប់​មន្ត្រីរាជការ​ក​ង​កម្លាំង​អ្នកមាន​អាទិភាព ​និង​គ្រួសារ​អតីតយុទ្ធជន​សរុប​ចំនួន​៤,១៦៥៤​នាក់​។​ ចាក់​វគ្គ​ទី​២ ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​វ៉ាក់សាំង​(Sinopharm)​សរុប​ចំនួន​៩,៨៧៨៨​នាក់​និង​វ៉ាក់សាំង​(Sinovac)​ចំនួន​៥,០១២៥​នាក់​។ ​មកដល់ពេលនេះ​ អ្នក​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន​សរុប​១៩,០៥៦៧​នាក់​លើ​ផែនការ​អ្នក​ ដែល​ត្រូវ​គ្រប់​អាយុ​ក្នុង​ការចាក់​វ៉ាក់សាំង​សរុប​ចំនួន​ប្រមាណ​៧០​ម៉ឺន​នាក់​។

​ខ​ណៈ​កាលពី​ថ្មីៗ​នេះ​ សម្រាប់​ខេត្ត​បាត់ដំបង​នឹង​ទទួល​បាន​វ៉ាក់សាំង​បន្ថែម​ពី​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងសុខាភិបាល​នូវ​វ៉ាក់សាំង​ប្រមាណ​ជិត​៦០​ម៉ឺន​ដូ​ស​ ដើម្បី​ចាក់​ជូន​ពលរដ្ឋ​និង​កម្មករ​ក្នុងស្រុក​គោលដៅ​ចំនួន​៨​បន្ថែម​ទៀត​ សរុប​ចំនួន​២៧,០៨០៤​នាក់ ​ក្នុងនោះ​កម្មករ​-​កម្មការិនី​ចំនួន​៤,១០០​នាក់​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ១១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម