Connect with us

ព័ត៌មានជាតិ

លោក​ឧកញ៉ា​ គួច ម៉េងលី ជំរុញឪពុក-ម្ដាយ ជួយបង្រៀនកូនបន្ថែម ដើម្បីនិរន្តភាព នៃការសិក្សា​របស់​​ពួកគេ

បានផុស

នៅ

អ្នកជំនាញ និងធ្វើការងារទៅលើវិស័យអប់រំ បានលើកឡើងថា ការចូលរួមបង្ហាត់បង្រៀនពីឪពុក-ម្ដាយ និងអាណាព្យាបាលសិស្ស គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់និរន្តភាពនៃការសិក្សារបស់ពួកគេ ក្នុងអំឡុងពេល​នៃ​ការផ្អាកដំណើរការ សាលារៀនបណ្ដោះ​អាស​ន្ន ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។ អ្នកជំនាញដដែល បានលើកឡើងទៀតថា ប្រសិនបើឪពុក-ម្ដាយ ឬអាណាព្យាបាលសិស្ស ជាពិសេសកុមារតូចៗ មិនបានចូលរួមបង្ហា​ត់បង្រៀនពួកគេទេនោះ នឹងអាចនាំឲ្យពួកគេខ្ជិល ព្រមទាំងបាត់បង់ចំណង់ចំណូលចិត្ត ក្នុងការសិក្សាថែមទៀត។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី២៧ ខែកក្កដានេះថា ឪពុក-ម្ដាយ និងអាណាព្យាបាល គួរចូលរួមចំណែកក្នុងការសិក្សារបស់កូនៗ របស់ខ្លួន ខណៈពួកគេកំពុងតែសិក្សា​តាម​ប្រព័ន្ធ​អន​ឡា​ញ ជាពិសេសកុមារតូចៗ ដោយធ្វើយ៉ាងណាឲ្យពួកគេ អាចចូលរួមរៀនសូត្របាន ទោះក្នុងកម្រិតណា​ក៏​ដោ​យ។

លោក​ឧកញ៉ា​ គួច ម៉េងលី បានឲ្យដឹងថា នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ គឺកុមារតូចៗ ពុំសូវ​បានរៀនសូត្រប៉ុន្មាននោះទេ ទោះបីជារៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធអេឡិចត្រូនិក៏ដោយ។ លោកថា កុមារ​តូចៗ ដែលរៀននៅមតេយ្យសិក្សា និងក្រោមមតេយ្យសិក្សា ការផ្ចង់ ការចងចាំ និងចូលរួមក្នុងការសិក្សា គឺ​មាន​ការពិបាកខ្លាំង។

ដូច្នេះហើយ លោកសង្ឃឹមថា​ លោកឪពុក-អ្នកម្ដាយទាំងអស់ នឹងព្យាយាមបង្ហាត់បង្រៀន​កូន​រប​ស់ខ្លួននៅតាមផ្ទះ ធ្វើយ៉ាងណាឲ្យពួកគេមានភាពសកម្ម កុំឲ្យអផ្សុក ឲ្យពួកគេមានទំនាក់ទំនង​នៅក្នុងការ​សិក្សា​អប់រំ។ ប្រសិនបើ​ឪពុក​-ម្ដាយ ឬអាណាព្យាបាលសិស្ស​ ជាពិសេសកុមារតូចៗ មិនបានចូលរួមបង្ហាត់បង្រៀនពួកគេ​ទេនោះ នឹងអាចនាំឲ្យ​ក្មេង​ខ្ជិល បាត់បង់ចំណង់ចំណូលចិត្តក្នុងការសិក្សា ហើយម្យ៉ាងទៀតនៅពេលពួកគេធំដឹងក្ដីទៅ ជួនកាលអាច​ហួស​អាយុ ក្នុងការសិក្សារៀនសូត្រជាដើម។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងយ៉ាងដូច្នេះថា «ការរៀនអនឡាញ គឺជាទូទៅជាក់ស្ដែងហើយ គឺ​ចំពោះ​តែមនុស្សធំៗទេ ក៏ប៉ុន្តែបើយើងគិតរាល់ថ្ងៃនេះ ទាំងធំ ទាំងតូច ទាំងចាស់ ទាំងក្មេង គឺរៀនអនឡាញទាំង​អស់ទាំងគ្នា ប៉ុន្តែយើងមិនអាចទទួលបានផល ១០០ភាគរយទេ កុំថា ១០០ភាគរយ ៧០ ឬ៨០ភាគរយ ក៏មិន​បាន​ដែរ ក៏ប៉ុន្តែជាជាងអត់ទាំងអស់…អញ្ចឹងចំពោះការរៀនសូត្រ ខ្ញុំគិតថា វាបានតិចមែនទែន ក៏ប៉ុន្តែដូចខ្ញុំបា​ន​ឆ្លើយពីមុនអញ្ចឹង ការចូលរួម ការដាស់តឿន ការពញ្ញាក់អារម្មណ៍ នៅក្នុងវិស័យអប់រំនេះ ធ្វើឲ្យក្មេងៗគេហៅថា បន្តនិរន្តភាព នៃការចាប់ចិត្ត ចាប់អារម្មណ៍ទៅលើការសិក្សា…អញ្ចឹងសាលាធ្វើបានតិចមែន ប៉ុន្តែលោកឪពុក-ម្ដាយ គួរតែចូលរួម ហើយគួរយកចិត្តទុកដាក់ បង្រៀនកូននៅតាមផ្ទះ អានឲ្យកូនស្ដាប់ ឬក៏មើលសៀវភៅកំប្លែងរឿង ឬក៏​អានអក្សរជាមួយគ្នា ហើយខ្ញុំជឿជាក់ថា សូម្បីតែគាត់តូចៗ ចាប់មិនបានមែន ប៉ុន្តែធ្វើឲ្យគាត់មានចំណង់​ចំណូល​ចិត្ត ទៅលើការសិក្សាហ្នឹង»។

លោកឧកញ៉ា គួច ម៉េងលី បានលើកឡើងជាចុងក្រោយថា ការសិក្សាតាមប្រព័ន្ធអនឡាញ របស់កុមារតូចៗ នឹង​មិនទទួលបានផលច្រើននោះទេ តែទោះបីតិចក៏ដោយ ក៏ជាជាងមិនបានរៀនសោះនោះដែរ។ សម្រាប់កុមារតូចៗ គួរតែបន្តរៀនអនឡាញ តាមរយៈគ្រូបង្រៀនផង និងតាមរយៈការជួយបង្ហាត់បង្រៀនបន្ថែម ពីលោកឪពុក-អ្នក​ម្ដា​យ​ពួកគេផ្ទាល់ ដើម្បីធ្វើយ៉ាងណាឲ្យពួកគេ មានភាពសកម្ម ក្នុងការយកចិត្តទុកដាក់រៀនសូត្រ៕ (ដោយ)៖ ឃួន​ សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម