Connect with us

ព័ត៌មានជាតិ

បិទភូមិកោះតូចនៅលើ​កោះរ៉ុង ពាក់ព័ន្ធ​មនុស្ស ៦ នាក់​ ឆ្លង​កូវីដ-១៩

បានផុស

នៅ

ខេត្តព្រះសីហនុ៖ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងបានអោយដឹងនាព្រឹកថ្ងៃទី ២៧ ​ខែ​កក្កដា២០២១ នេះថាគិតត្រឹមរសៀលថ្ងៃទី ២៦ ខែកក្កដានេះរដ្ឋបាល ក្រុងកោះរ៉ុងសម្រេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ដោយយោងទៅតាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន១៣៧ នាក់បានរក ឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ៦ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នួន ប៊ុនថុល បានឲ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ ទាំង ៦នាក់បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើននាក់ទៀត ហេតុនេះទើបរដ្ឋបាលក្រុងសំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាករកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង ។

លោកអភិបាលក្រុងកោះរ៉ុង ក៏បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ:ពេលខ្លីសិនរង់ចាំការជូន ដំណឹងជាថ្មីម្តងទៀត។ ដោយឡែកចំពោះ​ទូកដឹកទំនិញ ឬគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។

បើតាមលោកអភិបាលក្រុង អ្នកវិជ្ជមានកូវីដ១៩ ទាំង ៦ នាក់ អាចមានការធ្វេសប្រហែសក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ អាស្រ័យហេតុនេះលោកបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍វិធានការ ៣ កុំ ៣ ការពារឲ្យបាន​ ជាពិសេសពាក់ម៉ាស់ រក្សាគម្លាត និង លាងសំអាតដៃឲ្យបានញឹកញ៉ាប់ជាមួយសាប៊ូ និង អាល់កុល។

អ្នកវិជ្ជមានទាំង ៦នាក់ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាល​ខេត្តរៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលក្នុងក្រុង ព្រះសីហនុរួចរាល់ហើយនៅល្ងាចថ្ងៃដដែល ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម