Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​តាកែវ ​អញ្ជើញ​ពិនិត្យ​តំបន់​បិទ​ខ្ទប់​ ផ្នែក​ខ្លះ​ភូមិសាស្ត្រ​ភូមិ​អង្គរ​ឃុំ​ព្រែក​ផ្ទោល​ ស្រុក​អង្គរ​បូរី

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​២៧​ ខែ​កក្ដ​ដា​ ឆ្នាំ​២០២១​នេះ លោក អ៊ូច​ ភា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ រួម​ដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត​ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ ខេត្ត​លោក​ស្នងការរង​នគរបាល​ខេត្ត​ លោក​អភិបាលស្រុក​ លោក​អធិការនគរបាល​ស្រុក​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ពិនិត្យ​តំបន់​បិទ​ខ្ទប់​ផ្នែក​ខ្លះ​ ភូមិសាស្ត្រ​ភូមិ​អង្គរ​ឃុំ​ព្រែក​ផ្ទោល​ ស្រុក​អង្គរ​បូរី​ ខេត្តតាកែវ​ បន្ទាប់ពី​រដ្ឋបាលខេត្ត​ចេញ​សេចក្ដី​សម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​ ក្រោយ​មាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ​បាន​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ច្រើន​នាក់​ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អភិបាលខេត្ត​មានប្រសាសន៍ថា​ ដើម្បី​ចូលរួម​ទប់ស្កាត់​និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ត្រូវ​ថែរក្សា​សុខភាព​និង​រស់នៅ​ទម្លាប់​មាន​អនាម័យ​លាងដៃ​និង​សាប៊ូ​អាកុល​ និង​ត្រូវ​ពាក់​ម៉ាស​ឱ្យបាន​គ្រប់ៗ​គ្នា​ពេលចេញ​ក្រៅ​ផ្ទះ​មិនត្រូវ​ជួបជុំ​គ្នាច្រើន​ ជាពិសេស​មិនត្រូវ​នាំគ្នា​ផឹកស៊ី​ ដែលនាំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ នៅក្នុង​សហគមន៍​របស់ខ្លួន​។​

​ជាពិសេស​លោក​អភិបាលខេត្ត​ ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​បន្ត​អប់រំ​ផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូ​វីដ​១៩​ និង​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ជាមួយ​រាជរដ្ឋាភិបាល​ ព្រោះ​ប្រសិនបើ​គ្មាន​ការចូលរួម​អនុវត្ត​ពី​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ​ យើង​មិន​អាច​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​បាន​នោះទេ​។​

​ដោយឡែក​តាម​ការបញ្ជា​ក់​ពី​លោក​ ឌឹ​ម ​គឹម​សាន​ អភិបាលស្រុក​បាន​ឱ្យ​ដឹង​ដែរ​ថា ​នៅ​ភូមិ​អង្គរ​ឃុំ​ព្រែក​ផ្ទោល​ ដែល​រដ្ឋបាលខេ​ត្ត​សម្រេច​បិទ​ខ្ទប់​នេះ ​គឺ​បានឃើញ​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ ចំនួន​១៧​នាក់​ បន្ទាប់ពី​បាន​យក​សំណាក​ពលរដ្ឋ​ចំនួន​៦៣​នាក់​។ បន្ថែម​លើស​ពី​នេះ​ លោក​អភិបាលស្រុក​បានបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២៦​ ខែ​កក្ដ​ដា ​ឆ្នាំ​២០២១​ មាន​បងប្អូន​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្តបាន​ មក​ចាក់​វ៉ាក់សាំង​លើក​ទី​១​ មាន​ចំនួន​១៧៩០៣​នាក់​ស្រី​៩៤៣២​នាក់​៕​

ត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

ប្រពន្ធ Justin សង្ស័យ​ចំអក Selena និងគូដណ្ដឹង តាមរយៈចុចគាំទ្ររូបភាពអាក្រក់ៗ

ប៊ី សុធារី
ជីវិតកម្សាន្ដ៣ នាទីutes មុន

ផ្ទុះការវែកញែក! ប៊ី សុធារី ប្រកាសថា ខ្លួនបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025

សុខភាព៦ នាទីutes មុន

២០២៥ មជ្ឈមណ្ឌលជាតិផ្តល់ឈាម គ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក ជួយសង្គ្រោះជីវិតមនុស្ស

ព័ត៌មានជាតិ៩ នាទីutes មុន

ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង​” នៅ​ខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់

ព័ត៌មានជាតិ១៣ នាទីutes មុន

អភិបាលខេត្តកំពង់ចាមស្នើរ ធនាគារជាតិនៃកម្ពុជា​ផ្តល់ទិន្នន័យដើម្បីបង្ការបំណុលវ័ណ្ឌកររបស់ពលរដ្ឋខ្លួន

សន្តិសុខសង្គម១៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម