ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ក្រែងរម្លឹកដល់មន្ត្រីត្រូវប្រើរថយន្តសង្គ្រោះបន្ទាន់ឱ្យចំគោលដៅ
កោះកុង ៖ លោកស្រីអភិបាលខេត្តកោះកុង ណែនាំឱ្យមន្ត្រីជំនាញថ្នាក់ក្រោមចាំបាច់យកប្រើរថយន្តសង្គ្រោះបន្ទាន់ទៅប្រើប្រាស់ឱ្យចំគោលដៅធ្វើយ៉ាងស្រោចស្រង់អាយុជីវិតពលរដ្ឋបានទាន់ពេលវេលា ជៀសវាងប្រព្រឹត្តអំពើខុសឆ្គងផ្ទុយនឹងច្បាប់។

ការក្រើនរម្លឹករបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងយ៉ាងដូច្នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ក្នុងពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន៣ទៅមន្ត្រីសុខាភិបាលចំនួន៣គ្រឿង ដោយមន្ទីរពេទ្យខេត្ត មណ្ឌលសុខភាពត្រពាំងរូង និងមន្ទីរពេទ្យស្រុកស្រែអំបិលជាអ្នកទទួលយកទៅប្រើប្រាស់។

លោកស្រីអភិបាលខេត្ត សង្ឃឹមថា អាជ្ញាធរ និងមន្ត្រីជំនាញ នឹងរថយន្តទៅប្រើប្រាស់ក្នុងផ្តល់សេវាដឹកជញ្ជូនឱ្យបានឆាប់រហ័សអំឡុងពេលមានប្រជាពលរដ្ឋជំងឺធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ណាមួយកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងន័យលើកកម្ពស់វិស័យសុខាភិបាល ព្រមទាំងទទួលបានទំនុកចិត្តពីសាធារណជន និងពលរដ្ឋ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងដែរថា រថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿងខាងលើគឺបានមកពីជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនផ្តល់មកក្រសួងសុខាភិបាលកន្លងទៅ។ ហើយក្រោយទទួលបាន លោកវេជ្ជបណ្ឌិត អញ្ជើញលោកស្រីអភិបាលខេត្តប្រគល់ចែងជូនទៅអាជ្ញាធរមន្ត្រីសុខាភិបាលបន្ត។

ចំណែកលោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង និងលោក ម៉ែន សាម៉េត នាយករដ្ឋបាលមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានសម្តែងនូវការអរគុណជាខ្លាំងពេលទទួលបានរថយន្តសង្គ្រោះបន្ទាន់ដ៏ថ្មីស្រឡាងនេះ។

អាជ្ញាធរស្រុកកោះកុង និងមន្ត្រីជំនាញសុខាភិបាលខេត្ត ប្តេជ្ញាចិត្តទុកថា ពួកគាត់នាំយករថយន្តពេទ្យទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅពិតប្រាកដ ដាច់ខាតមិនធ្វើខុសច្បាប់ឡើយ ព្រោះបច្ចុប្បន្នតម្រូវការមានមធ្យោបាយដឹកជញ្ជូនអ្នកជំងឺជាកត្តាមិនខ្វះបានទេ។

លោកស្រី អ៊ិន សុភី និយាយថា មូលដ្ឋានស្រុកកោះកុងរបស់លោកស្រី គឺពលរដ្ឋរស់នៅរាយប៉ាយដាច់ស្រយោល ខ្លះនៅដែនកោះ នៅពេលមានរថយន្តគឺនឹងជួយស្រួលដល់ការសង្គ្រោះព្យាបាលជំងឺបានទាន់ពេលវេលា បើធៀបនឹងពេលមិនទាន់មានរថយន្ត។ ទោះមានរថយន្ត លោកស្រី មានបំណងស្នើសុំជាទូកសង្គ្រោះបន្ទាន់ផងដែរ៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង