Connect with us

ព័ត៌មានជាតិ

លោក ហម ហុន នាយ​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ធំ​បដិសេធន៍​ការ​ចោទប្រកាន់ថា​តម្រូវ​ឲ្យ​ម្ចាស់​ត្រាក់ទ័រ​បង់លុយ​១០០០០​ដុល្លារ​ជា​ថ្នូរ​និង​ការដោះលែង

បានផុស

នៅ

កំពង់ធំ ​៖ លោក ហម ហុន នាយខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ធំ បាន​បញ្ជា​ឲ្យ​ក្រុមការងារ​រដ្ឋបាល​ជល​ផល ចុះ​ពិនិត្យ​ទីតាំង​តំបន់ហាមឃាត់ និង​ចាប់​គ្រឿង​មួយ​ដែល​កំពុងតែ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក នៅក្នុង​សហគមន៍ បឹង​ប្រសា​ន ស្ថិត​នៅក្នុង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹងថា គ្រឿងចក្រ​ត្រាក់ទ័រ​ជាច្រើន​គ្រឿង ដែលជា​កម្ម​សិទ្ធ​របស់​លោក ហួន ជា​បុគ្គល សកម្ម​ក្នុង​ការ​បំផ្លាញ​ព្រៃ​លិច​ទឹក បាន​ឃុបឃិត​គ្នា​ជាមួយ​សហគមន៍​បឹង​ប្រសា​ន នាំ​គ្រឿងចក្រ​ត្រាក់ទ័រ មក​ឈូ​ឆាយដី​លិច​ទឹក​ដែល​ជា​ជំរក​ត្រី​ពង​កូន ក្នុង​សហគមន៍​បឹង​ប្រសា​ន ដែលជា​រនាម​សម្រាប់​ត្រី​ពង​កូន​បន្ត​ពូជ ដោយ​មិន​ខ្លាចញញើត​ច្បាប់​បន្តិច​សោះឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឈ្មោះ​ហួន ជា​អ្នក​កាង​បទល្មើស អោយ​គ្រឿងចក្រ​ត្រាក់ទ័រ របស់​ឈ្មោះ​អ៊ី​ម ឃីម រស់នៅក្នុង​ឃុំ​ម្សាក្រង​អោយធ្វើ​សកម្មភាព​ឈូសឆាយដី​ខុសច្បាប់ ជា​រៀងរាល់ឆ្នាំ​នៅក្នុង​សហគមន៍​បឹង​ប្រសា​ន ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​រង​ការ​ឈូស​ឆាយ គឺ​ទំហំជិត​២០​ហិកតា​ឯណោះ។

លោក ហម ហុន នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ បាន​ឲ្យ​ដឹង​តាម​ទូរសព្ទ​ថា បាន​ចាត់​ក្រុម​ត្រួតពិនិត្យ​បទល្មើស​ជលផល នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ធំ​ចុះ​ល្បាត​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល ប្រទះឃើញ​បទល្មើស​ជាក់ស្តែង កាប់ឆ្ការ​គាស់​រាន ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ​ហ៊ុមព័ទ្ធ​កាន់​កាន់​ដីព្រៃ​លិច​ទឹក និង​កោង​កាង ចំនួន ២០ ហិកតា ចំណុច​ក្បាល​ប៉ាត ឋិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ តំបន់​៣។

ក្រោយពី​ទទួល​ព័ត៌មាន​ថា មាន​គ្រឿងចក្រ​ត្រាក់ទ័រ លប​លួច​ឈូស​ឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​បឹង​ប្រសា​ន ក៏បាន​ឲ្យ​ក្រុមការងារ​ជលផល ចុះ​ទៅ​ពិនិត្យ​សកម្មភាព លុះ​បាន​ប្រទះឃើញ​គ្រឿង​កំពុងតែ​ធ្វើ​សកម្មភាព ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​ស្រាវជ្រាវ​រង់ចាំ កម្លាំង​ជំ​នួន​ទៅដល់ ក្នុងពេលនោះ​ក្រុម​គ្រឿងចក្រ​បាននាំគ្នា​បើក​រត់ នៅ​ពេល​ដែល​កម្លាំង​ចុះទៅ​ដល់​ក៏បាន​ឃាត់ បាន​តែមួយ​ត្រាក់ទ័រ​មួយគ្រឿង រហូតមកដល់​ពេលនេះ ខ​ណ្ឌ​រដ្ឋបាល​ជលផល​បាន កសាង​សំណុំរឿង​ទៅ​តុលាការ ចំណែក​តែ​កុង​ត្រាក់ទ័រ​បាន​រត់គេច​ខ្លួន​។

​ពាក់​ព័​ន្ធ​នឹង​ការចោទប្រកាន់ ថា​លោក​រដ្ឋបាល​ជលផល​កំ​ពង់​ធំ ចាប់​គ្រឿងចក្រ​របស់​ប្រជាពលរដ្ឋ ហើយ​បង្ខំ​ឲ្យ​បង់ប្រាក់ ១០០០០​ដុល្លា ជា​ថ្នូរ​និង​ការ​ដោះលែង​នោះ លោក​នាយខណ្ឌ​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១​ថា គឺជា​ព័ត៌មាន​មិន​ពិត​នោះទេ អាចមាន​ការ​ភ័ន្តច្រឡំ​រវាង ម្ចាស់​គ្រឿងចក្រ​និង​រូបលោក ក្នុងការ​សន្ទនា​តាម​ទូរសព្ទ លោក​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ចាប់​គ្រឿងចក្រ មាន​បុរស​ម្នាក់​មានឈ្មោះ យិន ដែលជា​បងថ្លៃ​របស់លោក​ហួន ម្ចាស់​គ្រឿងចក្រ​ដែល​ត្រូវបាន​ចាប់ ខ​ល​មកសុំ​សម្រួល​សុំ​ការដោះលែង​ត្រាក់ទ័រ លោក​ក៏បាន​និយាយថា លោក​មិន​ទទួល​ជាដាច់ខាត ទោះបី​ប៉ុន្មាន​ដុល្លា​ក៏ដោយ ព្រោះ​ជា​បទល្មើស​ដែល​មិនអាច​អនុគ្រោះ​បាន​។

លោក ហន ហុន បាន​បន្តថា​ លុះ​ក្រោយមក​ល​(​លេច​លឺថា រដ្ឋបាល​ជលផល​កំពង់​ធំ តម្រូវ​ឲ្យ​បង់លុយ​១​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​និង​ការដោះលែង​ទៅវិញ លោក​បាន​បញ្ជាក់ថា ​នេះ​មិនជា​ការពិត​នោះ​ឡើយ ហើយ​លោក​ក៏បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​រួចរាល់​ហើយ​ដែរ៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

ប៉ែន ចំរុង
ជីវិតកម្សាន្ដ៤៤ នាទីutes មុន

ប្រើហ្វេសប៊ុកឱ្យមានប្រយោជន៍! ប៉ែន ចំរុង សួរយោបល់អ្នកគាំទ្រ គួរប្តឹងឬយ៉ាងណា ក្រោយមានអ្នកជេរប្រមាថដល់ម្តាយ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

គណៈរដ្ឋមន្រ្តីថៃ អនុម័តលើជំនួយសម្រាប់កូនបំណុលក្រៅធនាគារ

ព័ត៌មានជាតិ៤៥ នាទីutes មុន

ដំណើរទៅកាន់ឥណ្ឌូណេស៊ីខាងមុខ សម្ដេច ហ៊ុន សែន នឹងឆ្លៀតទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន

សន្តិសុខសង្គម៤៩ នាទីutes មុន

ម្ចាស់សំណង់សង់រំលោភដីព្រែកនៅស្រុកស្រីសន្ធរ បានរុះរើចេញដោយខ្លួនឯង ក្រោយអាជ្ញាធរជូនដំណឹង

ជ័យ ចាប
ជីវិតកម្សាន្ដ២២ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម