Connect with us

ព័ត៌មានជាតិ

គ្រឿងញៀន​ជាង​១៣៤​គីឡូក្រាម ដែល​ប្រមូល​ពី​ការ​បង្ក្រាប​ជាង​៨០០​សំណុំរឿង ត្រូវ​បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល

បានផុស

នៅ

​ត្បូងឃ្មុំ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០២១ នៅ​រង្វង់​មូល​ក្នុង​តំបន់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​ពិធី​ដុត​កម្ទេច​ចោល​នូវ​គ្រឿងញៀន​ទទួល​បាន​ពី​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៨ រួមមាន ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ខេត្តព្រះវិហារ សរុប​ទម្ងន់​១៣៤,១៣៩.៥៤​គីឡូក្រាម និង​គ្រឿងញៀន​ប្រភេទ​គ្រាប់​WY​ចំនួន​៥៨​គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​, ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​, ឯកឧត្តម ម៉ុង មុន្នី​ចរិយា ប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ និង​ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ។

ក្នុង​នោះ​ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ទាំង​០៨ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ពាក់ព័ន្ធ។

ឯកឧត្តម ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿងញៀន សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​អាន​របាយការណ៍​សង្ខេប​អំពី​ទិន្នន័យ​សំណុំរឿង និង​វត្ថុ​តាង​ជា​គ្រឿងញៀន​ប្រភេទ​ជា​ម្សៅ​ក្រាម សរុប​ទម្ងន់​សរុប ១៣៤, ១៣៩.៥៤​ក្រាម (​មួយ​រយ​សាមសិប​បួន​ពាន់​មួយរយ​សាមសិប​ប្រាំបួន កណ្ដក់សញ្ញា​ហាសិប​បួន​ក្រាម​) និង​គ្រឿងញៀន​ប្រភេទ​គ្រាប់ WY ចំនួន ៥៨​គ្រាប់ ទទួលបាន​ពី​ខេត្ត​ទាំង​០៨ ដែល​ត្រូវ​ដុតបំផ្លាញ​នា​ឱកាស​នោះ រួមមាន​៖

១.​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ មាន​សំណុំរឿង​គ្រឿងញៀន​ចំនួន​៣៤៧ ដែលមាន​គ្រឿងញៀន​ប្រភេទ​ជា​ម្សៅ​ក្រាម​សរុប ទម្ងន់​១,៥១៤.៦៦​ក្រាម​

២.​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម មាន​សំណុំរឿង​ចំនួន​៧២ ដែលមាន​គ្រឿងញៀន​ប្រភេទ​ជា​ម្សៅ​ក្រាម​សរុប​ទម្ងន់ ២,៣៧៨.៥ ក្រាម ៣.​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ មាន​សំណុំរឿង​ចំនួន​៨៤ ដែលមាន​គ្រឿងញៀន​ប្រភេទ​ជា​ម្សៅ​ក្រាម​សរុប ទម្ងន់ ៣,៣៣៣.៥៩ ក្រាម និង​ថ្នាំញៀន​ប្រភេទ គ្រាប់ WY ចំនួន​៥៨ គ្រាប់

៤.​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ មាន​សំណុំរឿង​ចំនួន ១១៤ ដែលមាន​គ្រឿងញៀន​ប្រភេទ​ជា​ម្សៅ​ក្រាម​សរុប ទម្ងន់ ៤,៤៣៨.១​ក្រាម​

៥.​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង មាន​សំណុំរឿង​ចំនួន ៦៥ ដែលមាន​គ្រឿងញៀន​ប្រភេទ​ជា​ម្សៅ​ក្រាម​សរុប ទម្ងន់ ១១៣,២៩១.៨៤ ក្រាម

៦.​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី មាន​សំណុំរឿង​ចំនួន ១៣៩ ដែលមាន​គ្រឿងញៀន​ប្រភេទ​ជា​ម្សៅ​ក្រាម​សរុប ទម្ងន់ ១,៣៦២.៥៣ ក្រាម

៧.​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី មាន​សំណុំរឿង​ចំនួន ២៧ ដែលមាន​គ្រឿងញៀន​ប្រភេទ​ជា​ម្សៅ​ក្រាម​សរុប ទម្ងន់ ៥៨៦.២០​ក្រាម​

៨.​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ មាន​សំណុំរឿង​ចំនួន ២២ សំណុំរឿង ដែលមាន​គ្រឿងញៀន​ប្រភេទ​ជា​ម្សៅ​ក្រាម​សរុប ទម្ងន់ ៧,២៣៤.១២​ក្រាម ។​

បន្ទាប់មក គណៈអធិបតី និង​អ្នកចូលរួម បានធ្វើ​ការដុត​កម្ទេច​ចោល​គ្រឿងញៀន​ទាំងអស់ ដែលជា​វត្ថុតាង បន្ទាប់ពី​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​អយ្យការ អម​សាលាដំបូង​ទាំង​០៨​ខេត្ត បាន​សហការ​គ្នា​បង្ក្រាប​បាន​ផងដែរ។

សូម​ជម្រាប​ថា បរិមាណ​គ្រឿងញៀន​ជាច្រើន​សន្ធឹកសន្ធាប់​ខាងលើនេះ គឺ​ពួក​ឧក្រិដ្ឋជន​បាន​យក​គ្រឿងញៀន ធ្វើជា​មុខរបរ​ជំនួញ ហើយ​គ្រឿងញៀន​នេះ​បាន​ពង្វក់ស្មារតី​អូសទាញ ដល់​ជន​ស្លូត ត្រង់​ភាគច្រើន​ជា​យុវវ័យ ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​បណ្តាល​ឲ្យ​ខូចសុខភាព និង ឈាន​រហូតដល់​ប្រព្រឹត្ត​បទល្មើស ជាអាទិ៍ អំពើ​ឃាតកម្ម ចាប់ជំរិត រំលោភ​សេពសន្ថវៈ លួច ឆក់ ប្លន់​ទ្រព្យសម្បត្តិ បង្កើតជា​ក្រុម​បងតូច​បងធំ ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ បង្ក​ភាព​អសន្តិសុខ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​សង្គមជាតិ​ផងដែរ។

ចំណែក​សមត្ថកិច្ច​ទាំងអស់ ទាំង​មន្ត្រី​នគរបាល​យុត្តិធម៌ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ស្ថាប័ន តុលាការ បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ច្បាប់​ដោយ​មិន​យោគយល់ ឬ​អត់ឱន​ដល់​ជន ទាំងឡាយណា ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់​នេះ​ជាដាច់ខាត ហើយ​បរិមាណ​គ្រឿងញៀន ដ៏​ច្រើន​នេះ ប្រសិនបើ​សមត្ថកិច្ច​បង្ក្រាប​មិនទាន់​ពេលវេលា​ទេនោះ វា​នឹង​បង្ក​ផលប៉ះពាល់ ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​អនាគត​យុវវ័យ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​រាប់ពាន់​ម៉ឺន នាក់​ជាក់​ជាមិនខាន​ឡើយ “ត្រូវ​និយាយ​ថា ទេ​ចំពោះ​គ្រឿងញៀន​, គ្រឿងញៀន​បំផ្លាញ​អនាគត​ខ្លួន គ្រួសារ និង​សង្គមជាតិ​ទាំងមូល”៕

ដោយ ៖ សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ២៦ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម