Connect with us

ព័ត៌មានជាតិ

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង នៅ​ស្រុក​លំផាត់​

បានផុស

នៅ

​ផ្ទះ​មួយ​ខ្នង ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ធំ ប៉ុន្តែ​មិន​មាន​មនុស្ស​គ្រោះថ្នាក់​ទេ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថៃ្ង​ទី​២៣ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ឆេះ​១​ខ្នង​នេះ ​មាន​ទំហំ ៤​គុណ​៥ ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី បាំងជញ្ជាំង​​ឫស្សី ក្រាល​ក្ដារ​ឈើ បាន​រង​ការ​ឆាបឆេះ​ស្ទើរ​អស់ទាំង​ស្រុង រួម​ទាំង​សម្ភារៈ​មួយ​ចំនួនធំ​។ ម្ចាស់ផ្ទះ​ឈ្មោះ ក្លង ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ព្រៅ ប្រពន្ធ​ឈ្មោះ ជួយ រឹម អាយុ​២៩​ឆ្នាំ ជនជាតិ​ព្រៅ និង​កូន​ប្រុស​ ម្នាក់​អាយុ​១០​ឆ្នាំ មិន​មាន​គ្រោះថ្នាក់​នោះ​ទេ​។​

​សមត្ថកិច្ច​បន្ត​ថា ឆេះ​ផ្ទះ​មួយ​ខ្នង​នេះ ​គឺ​ផ្តើម​ចេញ​ពី​ចង្ក្រាន​ដាំបាយ ហើយ​ម្ចាស់​បាន​ចាក​ចេញទៅ​ចម្ការ​បាត់​ទៅ ក្រោយពី​លឺ​ដំណឹង​ថា ​ភ្លើង​ឆេះ​ផ្ទះ​អស់ ក៏​មាន​ការតក់ស្លុត​និង​រន្ធត់​តែម្ដង​។ ចំណែក​សម្ភារៈ​ដែល​បាន​បាត់បង់​រួមមាន៖ ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន ១​គ្រឿង, ​ម៉ាស៊ីន​បាញ់ថ្នាំ​ចំនួន ១​គ្រឿង, ម៉ាស៊ីន​ត្រង់​ស៊ីន័​រ​ចំនួន ១​គ្រឿង, លុយ​ចំនួន​២​លាន​រៀល, ស្រូវ​ចំនួន ៣ បេ, ខ្សែក​រមាស​ចំនួន​១​ខ្សែ តម្លៃ​២​លាន​រៀល និង​ឈើ​គ្រឿងផ្ទះ​ខូចខាត​មួយ​ចំនួន​ទៀត​។ ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្បាំង​២ និង​ប្រជា​ពលរដ្ឋ ​បាន​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់ ប៉ុន្តែ​ត្រូវ​បាន​អគ្គិភ័យ​ឆាប់​ឆេះ​ស្ទើរ​អស់ទាំង​ស្រុង​ទៅ​ហើយ​៕

អត្ថបទ៖ អ៊ុច សា​វុ​ទ្ធ

សូមចុចអាន៖ ​បើកលឿនមិនប្រយ័ត្នជ្រុលចង្កូតបុកហ៉ីយ៉ាន់ដាយខូចខាតយ៉ាងដំណំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២១ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម