ព័ត៌មានជាតិ
កំពតសាងសង់ទីលានចាក់សំរាមថ្មីតម្លៃ ២ លានដុល្លារ
កំពត៖ ខេត្តកំពតចាប់ផ្តើមសាងសង់ទីលានចាក់សំរាម ដែលមានលក្ខណៈស្តង់ដារលើផ្ទៃដីទំហំជាង១០ហិកតា ដោយប្រើរយៈពេល ១២ខែនិងចំណាយថវិកាប្រមាណ ២លានដុល្លារ។ ទីលានចាក់សំរាមក្រុងកំពតជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ២ របស់រាជរដ្ឋាភិបាលក្រោមកម្ចីពីធនាគាអភិវឌ្ឍន៍អាស៊ី(ADB) ។
លោក ជាវ តាយ អភិបាលខេត្តកំពតនិងមន្ត្រីជំនាញ បានចុះពិនិត្យកន្លែងចាក់សំរាមដែលមានទីតាំងក្នុងភូមិសាស្ត្រឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

លោក ជាវ តាយ បានមានប្រសាសន៍ថា កំពតជាខេត្តគោលដៅទេសចរណ៍មួយ ដែលមានភាពទាក់ទាញ និង បានអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុត។ មុនពេលផ្ទុះវិបត្តិកូវីដ១៩ ភ្ញៀវមកទស្សនាខេត្តកំពតមានប្រមាណជិត ២ លាននាក់ក្នុងមួយឆ្នាំ។
លោក ជាវ តាយ បានបន្តថា ដើម្បីថែរក្សាសុខុមាលភាព ប្រជាជននិងទេសចរក៏ដូចជាចូលរួមថែរក្សាបរិស្ថានបៃតងអនាម័យស្អាត បរិយាកាសល្អព្រមទាំងជួយបង្កើនសោភ័ណភាពក្រុង រដ្ឋបាលខេត្តត្រូវតែមានទីលានកប់សំរាមជាចាំបាច់ ទើបអាជ្ញាធរខេត្តកំពតបានស្នើសុំដល់ក្រសួងសាធារណៈការ ជួយដោះស្រាយរហូតទទួលបានគម្រោងនេះ។

លោក ជាវ តាយ បានលើកបញ្ជាក់ថា បញ្ហាអនាម័យបរិដ្ឋាន ក៏ដូចជាទីលានកន្លែងទុកដាក់និងចាក់សំរាមគឺជាបញ្ហាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំក្នុងការរួមចំណែកធ្វើឲ្យបរិស្ថាន បានកាន់តែល្អប្រសើរឡើង ។ ដោយឡែកសម្រាប់ទីក្រុងកំពតវិញ បញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាមទារឲ្យរដ្ឋបាលខេត្ត ត្រូវតែយកចិត្តទុកដាក់ពីទីកន្លែង សម្រាប់ទុកដាក់សំរាមឲ្យបានកាន់តែប្រសើរទៅថ្ងៃអនាគត។
លោក ហេង សម្បិត្ត តំណាងក្រុមហ៊ុនម៉ៅការសាងសង់បានបញ្ជាក់ថា ទីលានចាក់សំរាមមានពីរថតដោយមានស្រះសម្អាតទឹកកខ្វក់ចេញពីសំរាមចំនួន២ ។ ក្នុងនោះ មានទីលានត្រងទឹកកខ្វក់និងរំហួតទឹក អគាររដ្ឋបាល ប៉ុស្តិ៍យាម និង អណ្តូងទឹកសម្រាប់ត្រួតពិនិត្យគុណភាព។ តំណាងក្រុមហ៊ុនបានបន្តថា ក្រុមហ៊ុនក៏នឹងជួយជួសជុលផ្លូវចូលទីលានកប់សំរាមកន្លែងថ្លឹងរថយន្ត កន្លែងស្តុកនិងញែកសំរាម ព្រមទាំងធ្វើរបងព័ទ្ធជុំវិញ។ ការងារសាងសង់នេះនឹងបញ្ចប់រួចរាល់មុនខែកក្កដា ឆ្នាំ២០២២ខាងមុខ។
គួរបញ្ជាក់ថា បច្ចុប្បន្នការប្រមូលសំរាមក្នុងក្រុងកំពតមានបរិមាណពី ៧០ តោនទៅ៩០តោនក្នុងមួយថ្ងៃ៕


អត្ថបទ៖ណារី

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?