ព័ត៌មានជាតិ
សុនខហិតមីនកម្ពុជាចំនួន៦ក្បាល ចេញដំណេីរទៅរស់នៅនិងបំពេញការងារនៅក្រៅប្រទេស
សុនខហិតមីនកម្ពុជាចំនួន៦ក្បាល ត្រូវបានចេញដំណេីរទៅរស់នៅនិងបំពេញការងារនៅក្រៅប្រទេស។ក្នុងនោះ សុនខ២ក្បាលទៅរស់នៅនិងបំពេញការងារនៅប្រទេសកេនយ៉ា និង៤ក្បាលទៀត ត្រូវទៅប្រទេសស៊ូដង់ខាងត្បូង។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៨ ខែកក្កដា។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-28_09-09-08-1024x768.jpg)
បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា អង្គភាពសុីម៉ាក់បានកែប្រែស្ថានភាពពីទិញឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា និងក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិ គាំទ្រកិច្ចប្រតិបត្តិការក្នុងព្រះរាជាណាចក្រនេះផង។
លោក ហេង រតនា បន្ថែមថា នេះជា សមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់ ទាំងចំណេះដឹងនិងចំណេះធ្វេី ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារ:បច្ចេកទេស។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-28_09-09-04-1024x768.jpg)
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ អង្គភាពស៊ីម៉ាក់ បានបង្កាត់សុនខហិតមីនបានប្រមាណជាង ២០០ ក្បាល ខណៈដែលសុនខហិតមីនត្រូវទិញពីបរទេសក្នុងតម្លៃពី ៣ម៉ឺនទៅ ៥ម៉ឺនដុល្លារក្នុង១ក្បាល។
ក្នុងនោះអង្គភាពស៊ីម៉ាក់ ក៏បានធ្លាប់បង្ហាញពីមហ្ឆិតាក្នុងការធានាផលិតសុនខ ហ្វឹកហ្វឺនសុនខលើគ្រប់ជំនាញមានដូចជា៖ សុនខសន្តិសុខគ្រួសារ សុនខប្រឆាំងភេវរកម្ម សុនខការពារព្រំដែន សុនខស្វែងរកគ្រឿងញៀន សុនខហិតរកបទល្មើសសត្វព្រៃ សុនខហិតជាតិផ្ទុះ ដោយអាចបង្កាត់សុនខហ្វឹកហ្វឺនជំនាញនានា និងនាំចេញទៅបរទេសផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-28_09-09-01-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/photo_2021-07-28_09-09-00-1024x768.jpg)
អត្ថបទ៖ ពុធិកា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត